Chin Kar Lok និងមិត្តស្រីរបស់ខ្លួននាង Angela Tong បានរៀបការកាលពីប៉ុន្មានថ្ងៃមុននេះជាក្រោយ
ពេលដែលទទួលបានដំណឹងថាមិត្តស្រីរបស់ខ្លួន មានផ្ទៃពោះ ហើយមកដល់ពេលនេះគេទាំង ២ បាន
ក្លាយជាប្ដីប្រពន្ធពេញច្បាប់ ហើយជាមួយនឹងកូនក្នុងផ្ទៃកូនក្រមុំ ៥ ខែ។
និយាយទៅពួកគេក៏គួរណាដល់ពេលហើយដែរដើម្បីរៀបការនោះព្រោះ ពួកគេទាំង ២ បានស្រលាញ់
គ្នាមក ៥ ឆ្នាំមកហើយ។ ការរៀបការរបស់គេមិនសូវជាធំដុំនោះទេ ក្នុងនោះមានភ្ញៀវប្រមាណ ៤០
នាក់ដែលសុទ្ធសឹងតែជាមិត្តជិតស្និទ្ធ។
ជញ្ជៀនរៀបការរបស់គេគឺជាជញ្ជៀនពេជ្រទំហំ ២ ការ៉ាត់ ដែលមានតម្លៃជាអ ១ សែនដុល្លាហុងកុង។
ពួកគេទាំង ២ ប្រហែលជាមិនមានរាត្រីទឹកឃ្មុំក្រោយរៀបការនោះទេ ព្រោះកូនក្រមុំពោះធំ ៥ ខែទៅ
ហើយ៕
ដោយ៖ ម៉ូកា
ប្រភពពី៖ asiancrunch