CamNews

ប្លែកៗ 

អាយុ១៤ឆ្នាំ ប្លន់ធនាគារ យកប្រាក់មកធ្វើអត្តឃាត

ក្មេងស្រីម្នាក់អាយុ ១៤ឆ្នាំ នៅសាធារណរដ្ឋ Udmurtia របស់សហព័ន្ធរុស្ស៊ី បានធ្វើសកម្ម
ភាពប្លន់ធនាគារ ដើម្បីយកប្រាក់ ចាក់ចេញពីស្រុកកំណើត និងដើម្បីធ្វើអត្តឃាតនៅកន្លែង
ផ្សេង។

ទីភ្នាក់ងារស្រាវជ្រាវរុស្ស៊ី បានអោយដឹងថា ក្មេងស្រីខាងលើ ពាក់ស្រោមមុខ និងកាន់កាំបិត
មួយ មកប្លន់ធនាគារមួយ ក្នុងរដ្ឋធានី Izhevsk នៃសាធារណរដ្ឋ Udmurtia ។ ប៉ុន្ដែ នាងត្រូវ
បានសន្ដិសុខទប់ស្កាត់។


ក្រុមនគរបាលមិនបានប្រាប់អោយដឹងពីឈ្មោះរបស់ក្មេងស្រីនេះទេ ប៉ុន្ដែបានអោយដឹងថា
ក្មេងស្រីនេះអាចនឹងត្រូវជាប់ពន្ធនាគារ ១៥ឆ្នាំ សម្រាប់សកម្មភាពល្ងង់ខ្លៅរបស់ខ្លួន៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14

Tags: Udmurtia russia rob thief