CamNews

តារា 

តើជីវិតរបស់តួ Power Ranger ដល់ណាហើយ ?

ទស្សនិកជនដែល កើតជាក្មេងក្នុងជំនាន់ឆ្នាំ ៩០ ពិតជាធ្លាប់បានស្គាល់ ខ្សែភាពយន្តសំរាប់
កុមារមួយហើយ ដែលនិយាយអំពី អ្នកក្លាហានដែលអាចប្រែកាយជាមនុស្សយន្តបាន ដែល
មានឈ្មោះថា Power Rangers ។ យើងបានបាត់មុខពួកគេ ជាយូរណាស់មកហើយ តើជីវិត
របស់ពួកគេ ទៅជាយ៉ាងណាហើយ ?


-Jackson David Frank (Power Ranger ស និង បៃតង) កើតនៅឆ្នាំ ១៩៧៣ ហើយបានចូល
សំដែងក្នុងរឿង Power Ranger ក្នុងពេលគាត់មានអាយុ ១៩ ឆ្នាំ ។ សព្វថ្ងៃ Jackson ធ្វើជាគ្រូ
បង្ហាត់ក្បាច់ប្រយុទ្ធ ទៅអោយតារាសំដែង ហើយក៏នៅដើរតួខ្លួនឯងដែរ ។ Jackson មានកូន
៣ នាក់ និងភរិយាឈ្មោះ​ Tammy ។

Why film "5 Brothers Superman": On this and now (P1) 1

Why film "5 Brothers Superman": On this and now (P1) 2

-Amy Jo Johnson (Power Ranger ស៊ីជំពូ) កើតក្នុងឆ្នាំ ១៩៧០ នាងមានសមត្ថភាពក្នុងវិស័យ
សិល្បៈជាច្រើនដូចជា អ្នកនិពន្ធ អ្នកចំរៀង និងតារាសំដែង ដែលបាននាំនាង អោយចូលក្នុង
ការសំដែងរឿង Power Ranger នេះបាន ។ សព្វថ្ងៃ Amy នៅតែធ្វើជាតារាសំដែង ដោយធ្លាប់
សំដែងក្នុងរឿងដូចជា Felicity ,Flashpoint ,The Division, និង Tiger Eyes ជាដើម ។ នាងរស់
នៅជាមួយស្វាមី Oliver Giner និងកូនស្រីម្នាក់ ។

Why film "5 Brothers Superman": On this and now (P1) 5

Why film "5 Brothers Superman": On this and now (P1) 8

-Thuy Trang (Power Ranger ពណ៌លឿង) ជាតារាសំដែង វៀតណាម-អាមេរិចកាំង កើតក្នុង
ឆ្នាំ ១៩៧៣ ។ ដោយសារតែជោគជ័យក្នុងរឿង Power Rangers នាងបានចូលសំដែងក្នុងរឿង
ផ្សេងទៀតដូចជា The Crow: City of Angels និង Sky Hard ជាដើម ។ តែជាអកុស្សល នាងជួប
គ្រោះថ្នាក់ចរាចរ ហើយក៏បានស្លាប់ក្នុងឆ្នាំ ២០១១ ។

Why film "5 Brothers Superman": On this and now (P1) 9

Why film "5 Brothers Superman": On this and now (P1) 10

-David Jost (Power Ranger ពណ៌ខៀវ) កើតក្នុងឆ្នាំ ១៩៦៩ ហើយបានលេចមុខក្នុងរឿង Power
Rangers ។ David Jost ធ្លាប់ត្រូវបានពាក់ពាន់ និងត្រូវបានគេចោទប្រកាន់ ជាច្រើនដងជាមួយ
និងបញ្ហាស្រឡាញ់ភេទដូចគ្នា ដែលធ្វើអោយគាត់ ឈឺក្បាលមែនទែន ។ សព្វថ្ងៃ David Jost ធ្វើ
ជាអ្នកផលិតកម្មវិធីទូរទស្សន៍ ។

Why film "5 Brothers Superman": On this and now (P1) 12

Why film "5 Brothers Superman": On this and now (P1) 14

-Walter Emanuel Jones (Power Ranger ខ្មៅ) កើតឆ្នាំ ១៩៧០ ហើយគាត់ជាអ្នករាំ និងជាតារា
សំដែង ។ គាត់ទទួលបានជោគជ័យ នៅពេលដែលគាត់បាន លេចមុខក្នុងរឿង Power Ranger
ជាតួ Power Ranger ពណ៌ខ្មៅ ។ បន្ទាប់មកក៏បន្តសំដែងក្នុងរឿង Mabilu Shores ,Space Cases ,
និង Buffy the Vampire Slayer ។ Walter ធ្លាប់បានប៉ូលិសចាប់ខ្លួន​ ពីបទបើកបរ ក្រោមឥទ្ធិពល
ជាតិស្រវឹង ក្នុងឆ្នាំ ២០០៩ ។ សព្វថ្ងៃ Walter នៅតែបន្តជាអ្នកសំដែង ៕

Why film "5 Brothers Superman": On this and now (P1) 15

Why film "5 Brothers Superman": On this and now (P1) 17



ដោយ ៖​ លីលី
ប្រភព ៖ k14 


Tags: star entertainment hollywood singer actor actress power rangers tv movie drama