CamNews

តារា 

នី មុនីនាថ ត្រូវ​បាន​ប្រភព​ពី​អ្នកដឹកនាំ​រឿង ទម្លាយ​ថា កាន់តែ​ឡើង​កូដ កាន់​តែ​ស៊ី​ថ្លៃ

ភ្នំពេញៈ តារាទឹកភ្នែកសម្បុរខ្មៅស្រអែម នី មុនីនាថ ថ្មីៗនេះបានត្រូវបាន ប្រភពបង្ហើបប្រាប់ឲ្យ
ដឹងថា ក្នុងមួយរយៈពេលចុងក្រោយ នេះគេឃើញនាងហាក់ឡើង កូដទទួលបាន ការគាំទ្រកាន់
តែខ្លាំង។ មិនតែប៉ុណ្ណោះ ក្រៅពីសន្ទុះ កេរ្តិ៍ឈ្មោះនាង ឡើងកូដតម្លៃ ខ្លួនរបស់នាង នៅពេល
សម្តែងម្តងៗ ក៏មានការតម្លើងថ្លៃ ជាងមុនច្រើនដែរ ។
នៅក្នុងឆ្នាំ២០១៣នេះ គេសង្កេតឃើញតារាស្រីរូបស្រស់ នី មុនីនាថ និង កញ្ញា សារាយ សក្ខណា
ហាក់ឡើងកូដ ខ្លាំងមមាញឹក ជាមួយការងារស្ទើរតែ រកពេលដកដង្ហើមគ្មាន ខណៈដែល កញ្ញា
សារាយ សក្ខណា កំពុងតែត្រៀមខ្លួន បញ្ចប់អាជីពសិល្បៈ នៅចុងឆ្នាំ២០១៣នេះ ដោយនាង
សម្រេច ចិត្តចូលរោងការជាមួយ អនាគតស្វាមី ដែលជាអាណិកជនខ្មែរ រស់នៅអាមេរិក ។ ដោយ
ឡែក កញ្ញា នី មុនីនាថ ដែលមិនទាន់បង្ហាញពីសញ្ញាថា បានភ្ជាប់និស្ស័យស្នេហ៍ជាមួយបុរសណា
នោះ ត្រូវបានគេទាយទុកថា នាងអាចនឹងទទួល បានការគាំទ្រ កាន់តែច្រើនជាងមុន ក្រោយពី
បាត់ដៃ គូប្រជែងនៅចុងឆ្នាំនេះ។ នៅក្នុងឆ្នាំ២០១៤នេះ គេរំពឹងថា នាងអាចក្លាយ ជាតារាស្រី
ដែលមានភាពលេចធ្លោរ ដាច់គេវ៉ាដាច់ តារាសម្ដែងល្បីៗឯទៀត ។

បើតាមប្រភពពីអ្នកដឹកនាំរឿង ជាច្រើនបានបង្ហើបប្រាប់ LookingTODAY ឲ្យដឹងថា កញ្ញា នី មុនី
នាថ បច្ចុប្បន្នកាន់តែ ល្បីកាន់មានភាព លេចធ្លោរច្រើន ក្នុងការសម្តែងរឿងជាបន្តបន្ទាប់ ។ ទន្ទឹម
ជាមួយការឡើងកូដនេះ ក៏មានការលើកឡើង បន្តកន្ទុយគ្នា ពីអ្នកដឹកនាំរឿងថា ឈ្មោះកាន់តែល្បី
តម្លៃខ្លួនជួល ទៅសម្តែងរឿងនីមួយៗ ក៏កាន់តែថ្លៃទៅៗ ។ ម្យ៉ាងវិញទៀត ពេលទាក់ទងហៅ នាង
សម្តែងម្តងៗ មានតែទាក់ទង ទៅមុន១ខែទៅ២ខែ ទើបនាងទទួល ពិបាកខ្លាំងណាស់ ដោយសារ
តែទីផ្សារ ក្នុងការសម្តែង ហាក់មានតែនាង។

ដូច្នេះមានផលិតកម្មជាច្រើនចង់ហៅនាងថត ធ្វើឲ្យនាងវាយឫកមុននឹងទទួលថតរឿងមួយៗ ពោល
គឺទាល់តែ គ្រងតំណែងតួឯក ទើបនាងថត ។ បើសិនជាហៅនាង មកថតជាតួរង គឺដាច់ខាតមិនថត
ទេ ។ ខុសប្លែកពីមុន ដែលនាងជា តារាមិនទាន់ល្បី ដើរសុំគេថតស្ទើរ តែមិនយកប្រាក់ សំខាន់ឲ្យ
តែមាន ឈ្មោះបោះសំឡេង។ តែពេលនេះដល់ពេលនាងល្បី បែរជាភ្លេចបឹងដែលនាងធ្លាប់ផ្ញើខ្លួន
សាងភាពល្បីទៅវិញ។

ជាមួយគ្នានោះដែរ នៅពេលតារាទឹកភ្នែក ស្រគត់ស្រគំនិយាយ ពីប្រាក់ឈ្នួលជាមួយ ម្ចាស់ផលិត
កម្មម្តងៗ នាងតែងតែលើក ឡើងពីការលំបាក ដែលនាងសុខចិត្ត ទទួលការងារ ទាំងយប់ទាំងថ្ងៃ
មិនហ៊ានឈប់ ។ ថ្លៃចាយវាយទៅ លើសំលៀកបំពាក់ ក៏កាន់តែថ្លៃ ចំណាយកើនឡើង ដូច្នេះទើប
ធ្វើឲ្យនាង ទាមទារប្រាក់ឈ្នួល ក្នុងការថតរឿង ក៏ឡើងថ្លៃទៅតាមហ្នឹងដែរ ។ តែធាតុពិតការលើក
ឡើង របស់នាងបែបនេះ គ្រាន់តែជាផ្នែក តូចមួយតែប៉ុណ្ណោះ ការពិតគ្រាន់តែ ជាលេសនាងចង់
វាយឫកទារថ្លៃឈ្នួលខ្ពស់ ព្រោះអាងថា នាងកំពុងតែមានទីផ្សារ បើផលិតកម្មនេះ មិនហ៊ានថ្លៃ នាង
ទទួលថតឲ្យ ផលិតកម្មមួយផ្សេងទៀត ។

ពាក់ព័ន្ធនឹងការលើកឡើង របស់អ្នកដឹកនាំរឿង ខាងលើនេះ LookingTODAY មិនអាចទាក់ទងទៅ
នី មុនីនាថ ដើម្បីសុំការបកស្រាយបានទេ ។ តែសង្ឃឹមថា នី មុនីនាថ នឹងចេញមុខបកស្រាយជុំវិញ
បញ្ហានេះឆាប់ៗ ដើម្បីឲ្យទស្សនិកជន បានដឹងការពិត៕

ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: ny monineath entertainment khmer star