CamNews

តារា 

គង់ សុជាតិ ប្រារព្ធ​ខួបកំណើត ឲ្យ​កូនស្រី​គម្រប់​៩ឆ្នាំ (Video Inside)

ភ្នំពេញៈ នេះជាលើកទី១ហើយ ដែលពិធីការិនីកូនពីររូបស្រស់ អ្នកនាង គង់ សុជាតិ បង្អួតជា សាធារណៈនូវ ការរៀបចំពិធីខួបកំណើត ឲ្យកូនស្រីបណ្តូលចិត្តរបស់នាង ជាលក្ខណៈធំដុំ ស្នាមញញឹម បិទមាត់មិនជិត ជាមួយស្វាមី លោក ជា វិបុល ។

ចាប់តាំងពីពិធីករ-ពិធីការិនីមួយគូនេះ បានដឹកដៃគ្នាចូលរោងការរួចមក គេសង្កេត ឃើញថាស្វាមី ភរិយាថ្មោងថ្មីមួយគូនេះ ហាក់មានភាពផ្អែមល្ហែមជាមួយគ្នា ប្រៀបដូច ជាទឹកឃ្មុំធ្វើឲ្យសិល្បករ - សិល្បការិនី ដទៃ មានការច្រណែនទៅលើ ស្នេហាខុស វ័យរបស់ពួកគេមិនតិចទេ ។

កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៤នេះ តារាស្រីចាស់វស្សាដែល មានរូបសម្រស់ ស្រស់ ស្ថិតថេរ អ្នកនាង គង់ សុជាតិ បានរៀបចំពិធីជប់លៀងខួបកំណើត ឲ្យកូន ស្រីគម្រប់៩ឆ្នាំ ដោយមានការ អញ្ជើញ សាច់ញាតិបងប្អូន និងសិល្បករ-សិល្បការិនី ជិតដិតមួយចំនួនដោយ នៅក្នុងពិធីនោះគេ សង្កេតឃើញថា ប្តីប្រពន្ធ លោក ជា វិបុល និង អ្នកនាង សុជាតិ រួមជាមួយកូនស្រី ហាក់មានភាព សប្បាយរីករាយ រស់នៅប្រកបដោយសុភមង្គល និងចុះសម្រុងគ្នាខ្លាំងណាស់ ។

បើតាមប្រភពក្រៅផ្លូវការមួយ បានលួចបង្ហើបឲ្យដឹងថា ការរៀបចំពិធីជប់លៀង លក្ខណៈ ធំដុំ បែបនេះគឺជាគំនិតរបស់ លោក វិបុល ក្រោយពីលោកចូលជា សមាជិកថ្មី ក្នុងគ្រួសារនេះព្រោះថា លោកចង់យកចិត្តថ្លើមកូនស្រី និងគ្រួសារខាង ភរិយាឲ្យបានច្រើន ម្យ៉ាងមួយទៀតលោកក៏ចង់ បង្ហាញ ពីទំហំទឹកចិត្តដែល ស្រលាញ់កូនស្រីនោះ ប្រៀបដូចជាកូនបង្កើតដែរ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: chea vibol kong socheat mc tv entertainment khmer stars