CamNews

រថពាសដែកសម្រាប់កង ម៉ារីន

រថក្រោះ ឬរថពាសដែកបើកបរលើទឹកត្រូវបានកង ម៉ារីន នៃប្រទេសភាគច្រើនប្រើ
ប្រាស់យ៉ាងទូលំទូលាយក្នុងសង្គ្រាមនាពេលបច្ចុប្បន្ន ប៉ុន្ដែប្រទេសមួយចំនួននៅមិន
ទាន់បានចាប់អារម្មណ៍លើប្រការនេះនៅឡើយ ជាពិសេសបណ្ដាប្រទេសក្រីក្រនៅ
អាស៊ី។

Piranha III

ការវាយសម្រុកពីសមុទ្រ ឬពីទឹកឡើងគោក គឺជាការលំបាកបំផុតសម្រាប់សកម្មភាព
យោធានាសម័យសង្គ្រាមទំនើប។ ដើម្បីបានទទួលជោគជ័យ គេត្រូវការជំនួយពីអាកាស
និងពីកងកាំភ្លើងធំរបស់នាវាចម្បាំង ឧបករណ៍ជំនាញ ព្រមទាំងត្រូវរៀបគម្រោងការដោយ
ប្រុងប្រយ័ត្នជាទីបំផុត។ ប៉ុន្ដែជាមួយនឹងរថក្រោះបរលើទឹកជំនាន់ថ្មី កងទ័ពជើងទឹកនឹង
មានភាពងាយស្រួលក្នុងការវាយឡើងគោក ដោយមានប្រសិទ្ធិភាពខ្ពស់បំផុត។

E-ACC

ប្រទេសភាគច្រើននៅអាស៊ី មិនទាន់បានចាប់ផ្ដើមប្រើប្រាស់រថពាសដែកបែបនេះនៅ
ឡើយ ខណៈដែលប្រទេសធំៗភាគច្រើននៅលើពិភពលោក កំពុងប្រើប្រាស់យ៉ាងទូលំ
ទូលាយ។ ទោះជាយ៉ាងណាក៏ដោយ ក៏នៅមានប្រទេសធំៗមួយចំនួននៅមិនទាន់បាន
បំពាក់រថក្រោះបែបនេះដល់កងទ័ពជើងទឹករបស់ពួកគេនៅឡើយដែរ ពួកគេមានត្រឹម
BTR-50P, រថក្រោះធុនស្រាល PT-76, BMP LVTP-5 និង LVTH-6 ប៉ុណ្ណោះ។


ប្រទេសមួយចំនួន ដូចជា កូរ៉េខាងត្បូង និង ប្រទេស ថៃជាដើម កំពុងប្រើប្រាស់ រថក្រោះ
បរលើទឹកប្រភេទ AAV7A1 របស់ អាមេរិក ប៉ុន្ដែ វាក៏ត្រូវតែមានការផ្លាស់ប្ដូរ ឬកែលំអ នា
ពេលអនាគតដ៏ខ្លីខាងមុខ។


HAS


រថពាសដែកពហុមុខងារ AAV7A1 របស់ អាមេរិក


ACC-R


រថពាសដែក BTR-90 សម្រាប់ទ័ពជើងគោក


ZBD-2000 សម្រាប់កងទ័ពជើងគោក


EFV របស់ អាមេរិក

ដូច្នេះ រថក្រោះបរលើទឹកជំនាន់ថ្មី ដូចជា EFV, Piranha IIIC និង BTR-90 ជាដើម នឹងមាន
សង្ឃឹមច្រើនក្នុងការបើកទូលាយវត្ដមានរបស់ខ្លួននៅអាស៊ីក្នុងបណ្ដាឆ្នាំខាងមុខដើម្បី
បំរើក្នុងសង្គ្រាមទំនើបដែលអាចកើតមានឡើង៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Topwar