CamNews

ហ្វីលីពីនស្នើរអោយកូរ៉េខាងត្បូងជួយលើវិស័យយោធា

ប្រធានាធិបតីរបស់ហ្វីលីពីនលោក Benigno Aquino បានស្នើរសុំទៅកាន់ប្រទេសកូរ៉េខាង
ត្បូងអោយជួយលើផ្នែកយោធារបស់ប្រទេសខ្លួនដូចជា យន្តហោះ, ទូក នឹងសព្វាវុធផ្សេង
ទៀតដើម្បីពង្រឹងដល់ផ្នែកយោធាខ្លួនក្នុងជំលោះជាមួយប្រទេសចិន ដែលបានធ្វើឡើង
ក្នុងកិច្ចពិភាក្សាជាមួយនឹងប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Myung-bak។
លោក Aquino និងប្រធានាធិបតីកូរ៉េខាងត្បូងបានធ្វើការពិភាក្សាអំពីការគំរាមគំហែងសន្តិ
សុខក្នុងតំបន់ដែលប្រទេសហ្វីលីពីនកំពុងតែជួបប្រទះក្នុងជំលោះសមុទ្រចិនខាងត្បូង
ដែលប្រទេសចិនកំពុងគរាមគំហែងយ៉ាងខ្លាំង។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Myung-bak មិនទាន់ឆ្លើយតបនូវសំណើរនេះនៅ
ឡើយទេតែលោកបាននិយាយថាប្រទេសកូរ៉េខាងត្បូងចង់ជួយដល់ហ្វីលីពីនក្នុងការដោះ
ស្រាយជំលោះនេះ៕


ដោយ វឌ្ឍនា

Tags: militaryphillippines.korea