CamNews

ភាពយន្ត 

Transformers 4 បញ្ចេញវីដេអូបំផ្ទុះគ្រាប់បែក បំបាក់ស្ពាន និងគ្រឿងយន្តថ្មី (មានវីដេអូ)

បន្ទាប់ពីបញ្ចេញរថយន្តថ្មីៗ ទំនើបៗរួចមក ថ្ងៃនេះក្រុមការងារ Transforms 4 បានបញ្ចេញវីដេអូ
ថ្មីនិងរូបមួយចំនួនទៀតហើយ ដែលធ្វើអោយទស្សនិកជន កាន់តែចង់ទស្សនារឿងនេះ កាន់តែ
ខ្លាំងឡើងៗ ។

"Transformers 4" spacecraft reveal holes 1

ថ្ងៃនេះ Transformers 4 បានបញ្ចេញរូបថតមួយចំនួន ដែលរូបនោះ បង្ហាញអំពីគ្រឿងយន្តមួយដ៏
អស្ចារ្យនិងទំនើប ដែលត្រូវបានដំណឹងមកថា ជាគ្រឿងយន្តសំរាប់ធ្វើដំណើរលើឱកាស ។ ជាមួយ
គ្នានោះផងដែរ វីដេអូមួយទៀតដែល ជាសកម្មភាពថតរបស់រឿង Transformers ក៏ត្រូវបានគេ ដាក់
បញ្ចូលក្នុងអ៊ីនធើណេតផងដែរ ។ វីដេអូនោះ គឺពិតជាគួរអោយភ្ញាក់ផ្អើល ដោយសារតែការ បំផ្ទុះ
គ្រាប់បែក ដើម្បីបំបាក់ស្ពានស្រស់ៗតែម្តង ដែលធ្វើអោយទស្សនិកជន ចង់ទស្សនាឈុតនេះ ជា
ខ្លាំងថាតើ ឈុតមួយនេះវាអស្ចារ្យយ៉ាងណាទៅ?

"Transformers 4" reveal 2 holes spacecraft

រឿង Transformers : Age Of Extinction នឹងថតសំរេចក្នុងពេលឆាប់ៗនេះ ហើយនឹងដាក់បញ្ចាំងនៅ
ក្នុងខែ មិថុនា ឆ្នាំ ២០១៤ ខាងមុខនេះហើយ ៕

 


ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: movie transformers transformers 4 michael bay spacecraft hollywood entertainment