CamNews

តារា 

យូរី គ្រួសារ​ព្រួយបារម្ភ មិនឲ្យដើរ​ច្រៀង​ម្នាក់ឯង

ភ្នំពេញៈ កាលពីកន្លងទៅតារាចម្រៀង វ័យក្មេងសាច់សខ្ចី ប្រចាំផលិតកម្មសាន់ដេ កញ្ញា យូរី
បានលេចឮពត៌មានរអេករអូច ពីមាត់មួយទៅមាត់មួយថា មានបុរសវ័យជាង ៣០ ឆ្នាំនិងជាអ្នក
ជំនួញម្នាក់ តាមប្រមាញ់បេះដូង សុំស្នេហ៍ពីនាង ។ តែមិនទាន់បានប៉ុន្មានផងព័ត៌មាននេះ ត្រូវ
បានសាបសូន្យ ដូចអំបិលត្រូវទឹក បន្ទាប់ពីតារាចម្រៀងក្រមិចក្រមើម សម្រស់ស្រស់ផូរផង់កញ្ញា
យូរី បានចេញមុខបកស្រាយប្រាប់ គេហទំព័រ LookingTODAY កាលពីពេលកន្លងទៅថ្មីៗនេះ ។

បច្ចុប្បន្ននេះមហាជន និងស្រទាប់យុវវ័យមើលឃើញថា ប្រជាប្រិយភាព របស់តារាចម្រៀងវ័យ
ក្មេង ប្រចាំផលិតកម្មសាន់ដេ កញ្ញា យូរី ហាក់ទទួលបាន ការគាំទ្រយ៉ាងខ្លាំង ចាប់តាំងពីនាងចូល
មកដល់ទ្រនំផលិតកម្មសាន់ដេ ។ មិនតែប៉ុណ្ណោះបទចម្រៀងរបស់នាង ដែលបានចរាចរលក់នៅ
លើទីផ្សារ ក៏ទទួលបានការគាំទ្រ យ៉ាងខ្លាំងផងដែរ ពីសំណាក់ស្រទាប់យុវវ័យ ។

ក្នុងជំនួបជាមួយ LookingTODAY ស្រីស្រស់សម្បូរមន្តស្នេហ៍កញ្ញា យូរី បាននិយាយប្រាប់ថា
បច្ចុប្បន្ននាងមានការមមាញឹកយ៉ាងខ្លាំង ព្រោះនាងត្រូវឡើងចុះទៅច្រៀងក្នុងកម្មវិធីប្រគំតន្ត្រី នៅតាមបណ្តាខេត្តនានាជារៀងរាល់សប្តាហ៍ ដោយសារនាងជាប់ កិច្ចសន្យាជាមួយ ក្រុមហ៊ុន
ជាច្រើន ។

នៅក្នុងជំនួបនោះ កញ្ញា យូរី បានឲ្យដឹងបន្ថែមទៀតថា "នៅពេលខ្ញុំទៅច្រៀង នៅតាមឆាក
ប្រគំតន្ត្រីម្តងៗ ខ្ញុំតែងតែមានអ៊ំទៅតាមជាមួយជាប់ជានិច្ច ហើយជួនកាល បងប្អូនគាត់ជូនខ្ញុំទៅ
គាត់មិនដែលឲ្យខ្ញុំ ទៅតែម្នាក់ឯងនោះទេ "។

សូមបញ្ជាក់ថា ខណៈការងារសិល្បៈកំពុងតែ មមាញឹកនឹងរវល់បើកលុយ នៅតាមបណ្តាខេត្ត តារា
ចម្រៀងវ័យក្មេងសំឡេងត្រូវចិត្ត យុវវ័យ កញ្ញា យូរី បានភ្ជួរការសិក្សាថ្នាក់ បរិញ្ញប័ត្ររបស់នាង
ដោយមកស្រវាសិល្បៈ និងសាងកេរ្តិ៍ឈ្មោះឲ្យល្បីសុះសាយ លើមាគ៌ាសិល្បៈសិន ហើយគេក៏មិន
ដឹងដែរថា យូរី នឹងបន្តការសិក្សា នៅពេលណានោះដែរ ៕

Looking Today

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: yuri entertainment singer khmer star