CamNews

ប្លែកៗ 

ចិន៖ នារីម្នាក់ ស្រាតដើរកណ្ដាលផ្លូវ ក្រោមមេឃត្រជាក់ សង្ស័យថាវិកល

នារីជនជាតិចិនម្នាក់ បានស្រាតខោអាវ និងដើរតាមដងផ្លូវនានា ក្នុងពេលធាតុអាកាសកំពុង
ត្រជាក់ដខ្លាំង បណ្ដាលឱ្យមានការភ្ញាក់ផ្អើលមនុស្សនៅក្នុងតំបន់។ ហេតុការណ៍នេះ បានកើត
ឡើងកាលពីថ្ងៃទី ២៧វិច្ឆិកា ឆ្នាំ ២០១២ នៅក្នុងក្រុង Suzhou ខេត្រ Anhui ប្រទេសចិន។

អ្នកដំណើរមួយចំនួន បានចូលក្បែរនារីអាក្រាតកាយនេះ និងបានអង្វរឱ្យនាងស្លៀកពាក់ខោ
អាវ ប៉ុន្ដែនាងមិនស្ដាប់នោះទេ។ នៅក្នុងដៃរបស់នារីនោះ គេឃើញមានខោអាវក្រាសៗជាច្រើន
ប៉ុន្ដែនាងក៏មិនស្លៀកពាក់ គឺទុកឱ្យរាងកាយនៅ "កណ្ដាលវាល" ហើយនៅពេលមានខ្យល់បក់
ម្ដងៗ ធ្វើឱ្យនាងរងាស្ទើររឹងថ្គាម។

បច្ចុប្បន្ន គេនៅមិនទាន់ដឹងពីមូលហេតុដែលនាំឱ្យនារីម្នាក់នេះ ធ្វើដូច្នេះ ប៉ុន្ដែ មនុស្សមួយចំនួន
យល់ថា នារីម្នាក់នោះ ប្រហែលជាមានជម្ងឺសរសៃប្រសាទ។
ដោយ ៖ សីហា
ប្រភព ៖ LD

Tags: ចិន ប្លែក អាក្រាត