CamNews

តារា 

តារាប្រើភាសាចិន ចំណាយរាប់លានដុល្លារអាមេរិក ដើម្បីការពារសម្រស់

សិល្បការនីចិនល្បីឈ្មោះដែលមានរូបឆោមស្រស់ស្អាតជាច្រើនរូប​ បានចំណាយប្រាក់
រាប់លានដុល្លារ អាមេរិក ដើម្បីទិញធានារ៉ាបរងការពារខ្លួន ជាពិសេសគឺដើម្បីការពារសុដន់
ទាំងទ្វេរបស់ពួកគេ ពេលមានបញ្ហាកើតឡើងដោយចៃដន់ ក្នុងនោះគេឃើញមានដូចជាស្រី
ស្អាត Lin Chi-ling និង Karen Mok ជាដើម្បី។


បន្ទាប់ពីគ្រោះថ្នាក់ដួលប៉ះទ្រូង តារាបង្ហាញម៉ូដ និងជាអ្នកសំដែងតៃវ៉ាន់ នាង Lin Chi-ling
សម្រេចចិត្តទិញធានារ៉ាបរងសម្រាប់ការពារដើមទ្រូងរបស់ខ្លួន ជាមួយនឹងតម្លៃ ១,៥៧
លានដុល្លារអាមេរិក។


ចំណែកតារាចម្រៀង ហុងកុង នាង Karen Mok វិញក៏បានចំណាយទឹកប្រាក់ចំនួនជាង ៥ លានដុល្លារអាមេរិកផងដែរ ដើម្បីធានារ៉ាបរងចំពោះសុដន់របស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ
នាង Karen Mok ក៏បានទិញធានារ៉ាបរងមួយចំនួនទៀតដើម្បីធានាអវយវៈផ្សេងៗនៅលើ
រាងកាយរបស់នាង។


ស្រីស្រស់សម្រស់ទាក់ភ្នែក Karena Lam ក៏បានសម្រេចចិត្តចំណាយប្រាក់ ១,៥៧ លាន
ដុល្លារ អាមេរិក ដើម្បីបានធានារ៉ាបរងចំពោះសុវត្ថិភាពខ្លួនាំងមូលរបស់ខ្លួន។


ដោយមានឈ្មោះបោះសម្លេងខ្លាំងក្នុងវិស័យចម្រៀងដោយសារមានទឹកដមសម្លេងដ៏
ពិរោះ រួមនឹងក្បាច់រាំប្រកប់ដោយភាពសិចស៊ី​ តារាចម្រៀងស្រីរបស់ តៃវ៉ាន់ នាង Jolin
Tsai ក៏បានទិញធានារ៉ាប់រងសម្រាប់ជើងទាំងគូរបស់នាង ជាមួយនឹងតម្លៃ ១,៩ លាន
ដុល្លារ អាមេរិក។


ចំណែកតារាសំដែង Alan Luo ក៏ពេញចិត្ដចំណាយ ៩ លានដុល្លារ អាមេរិក សម្រាប់ទិញ
ធានារ៉ាបរងចំពោះកែវភ្នែកដ៏ស្រស់ថ្លាទាំងគូរបស់ខ្លួនផងដែរ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ NVP

Tags: stargirlchinabeautychinesestarsintertainment