នឹងមានត្រឹមតែ Rolls-Royce Phantom Drophead Coupe Bijan Edition ១២គ្រឿងត្រូវបាន
ផលិត ដើម្បីជាការរំលឹកដល់អ្នករចនាដែលបានទទួលមោទនភាពឈ្មោះ Bijan Pakzad។
Bijan Pakzad អ្នករចនាម៉ូដជនជាតិអាមេរិកដើមកំណើតអ៊ីរ៉ង់ ដែលល្បីឈ្មោះ ក្នុងការ
រចនា ម៉ូដឲ្យប្រមុខរដ្ឋ ក៏ដូចជាសេដ្ឋីអារ៉ាប់ជាច្រើន។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏ល្បី
ជាអ្នកស្រឡាញ់រថយន្តទំនើបយ៉ាងខ្លាំងផងដែរ។
ក្នុងចំណោមរថយន្តរបស់ Bijan រួមមានរថយន្ត Bentley Azure មួយគូ ដែលក្នុងនោះមាន
មួយគ្រឿងដែលផ្នែកខាងក្រៅពណ៌លឿងតែខាងក្នុងព័ណ៌ខ្មៅ ហើយមួយគ្រឿងទៀតគឺ
ផ្ទុយទៅវីញ (សំបកព័ណ៌ខ្មៅ ខាងក្នុងព័ណ៌លឿង), រថយន្ត Mercedes-Benz SLR McLaren
មួយគ្រឿង, Ferrari 430 Spider ពណ៌លឿងមួយគ្រឿង, Rolls-Royce Phantom Drophead
Coupe ពណ៌លឿងមួយគ្រឿង ជាពិសេសគឺរថយន្ត Bugatti Veyron ពណ៌លឿងមួយគ្រឿង ដែលតែងតែឃើញចតនៅខាងក្រៅហាងរបស់លោកនៅ Rodeo Drive (Beverly Hills,
California)។
ដោយសារមានការស្រឡាញ់ចំពោះរថយន្តដូច្នេះ ហេតុនេះ Bijan បានសហការជាមួយ
នឹងក្រុមហ៊ុន Rolls-Royce ដើម្បីផលិតនូវម៉ូដែល Rolls-Royce Phantom Drophead Coupe
Bijan Edition (ព័ណ៌លឿងដែរ)។ ប៉ុន្តែគួរឲ្យសោកស្តាយណាស់ អ្នករចនារូបនេះ បាន
ទទួលមោរណភាពទៅ មុនពេលរថយន្តដំបូងបានបង្ហាញមុខ កាលពីខែតុលាកន្លងមក។ ប្រភពពត៌មានបានអោយដឹងថា គេនឹងផលិតត្រឹមតែ ១២គ្រឿង ប៉ុណ្ណោះដើម្បីរំលឹកដល់
អ្នករចនាដ៏ពូកែរូបនេះ។
ថ្មីៗនេះ គេបានឃើញរថយន្ត Drophead Coupe Bijan Edition ដំបូងបង្អស់ដែលត្រូវបានដឹក
ដល់ Garage របស់សេដ្ឋីលាក់ឈ្មោះម្នាក់។ តាមព័ត៌មានពីក្រុមហ៊ុនផលិត អតិថិជននេះត្រូវ
ចំណាយប្រហែលជា ៨៥៩,០០០ដល់១,៦លានដុល្លា ដើម្បីទិញបានម៉ូដែលរថយន្តទំនើប
ដ៏ពិសេសនេះ។
ប្រភព៖ autovn
ដោយៈ មិនា