ក្រុមអ្នកវិទ្យាសាស្ដ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលបានរកឃើញ ហ្វូស៊ីល បុរាណ
របស់ត្រី បាឡែន ៧៥ ក្បាលដែលបានងាប់ និងកប់នៅក្នុងសមុត្រខ្សាច់មួយកន្លែងដែល
មានចំងាយពីសមុទ្រប្រមាណជា ១ គីឡូម៉ែត្រ។
ស្ថានិយដែលមានឆ្អឹងត្រី បាឡែន បុរាណនេះត្រូវបានគេមើលឃើញថាជា កន្លែងមួយ
ដែលរក្សាឆ្អឹងត្រី បាឡែនបុរាណបានជាងគេ ជាមួយនឹង ហ្វូស៊ី ត្រី បាឡែន ២០ ក្បាល
ក្នុងចំណោម ៧៥ ក្បាលដែលរក្សាបានភាពដើមទាំងស្រុង។
ស្ថានិយកំណាយបុរាណមួយនេះមាន ឆ្អឹងត្រី បាឡែនចំនួន ៧៥ ក្បាលដែលធ្លាប់បាន
រស់នៅលើផែនដីកាលពី ២ លានឆ្នាំមុន ត្រូវបានគេរកឃើញកាលពីខែមិថុនា ឆ្នាំ ២០១០
ក្នុងការធ្វើផ្លូវ ហាយវ៉េ មួយ ។
ហ្វូស៊ីល ឆ្អឹងត្រី បាឡែន ទាំងអស់សុទ្ធសឹងតែមានប្រវែងប្រមាណជា ៨ ម៉ែត្រ។ ក្រៅពីនេះ
ក៏មាន ហ្វូស៊ីល នៃប្រភេទត្រី បាឡែន ផុតពូជម្យ៉ាងដែលធ្លាប់ត្រូវបានរកឃើញមុននេះនៅ
ប្រទេស ប៉េរូ ។
ទោះជាយ៉ាងណាក៏ដោយ ប្រការដែលនាំឱ្យក្រុមអ្នកវិទ្យាសាស្ដ្រមានការភ្ញាក់ផ្អើលនៅ
ពេលដែលបានរកឃើញកន្លែងមាន ហ្វូស៊ីល ត្រីបាឡែន ទាំងនេះ នោះគឺថាមូលហេតុអ្វី
បានជាមានត្រី បាឡែន បុរាណរហូតដល់ជិត ១០០ ក្បាលដែលមានទំហំប៉ុនរថយន្ដក្រុង
បែបនេះបែរជាត្រូវងាប់នៅក្នុងជ្រុងមួយនៃសមុទ្រខ្សាច់ Atacama ក្នុងប្រទេស ឆីលី។
បើតាមការសន្និដ្ឋានរបស់ក្រុមអ្នកវិទ្យាសាស្ដ្រ ត្រី បាឡែន ទាងនេះបានប្រមូលផ្ដុំគ្នានៅ
ក្នុងឈូងសមុទ្រមួយ បន្ទាប់មកក៏មានរំជួយដីកើតឡើង ធ្វើឱ្យឈូងសមុទ្រនេះត្រូវបាន
កាត់ផ្ដាច់ពីមហាសមុទ្រ ហើយវាក៏បានរីកហួតទៅតាមពេលវេលា និងបណ្ដាលឱ្យត្រី បាឡែន
បុរាណទាំងនេះត្រូវងាប់ ឬក៏ថា ត្រីទាំងនេះងាប់គឺដោយសារព្យុះធំមួយដែលបាននាំពួកវា
ឡើងលើគោក ក្រោយមកក៏ងាប់ដោយសារគ្មានទឹក។
បច្ចុប្បន្ន ក្រុមអ្នកវិទ្យាសាស្ដ្រ កំពុងស្វែងរកភស្ដុតាងដើម្បីបញ្ជាក់ពីការសន្និដ្ឋានខាង
លើរបស់ពួកគេ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Daily Mail