ប្លែកៗ៖ នៅពេលដែលគេបង្ហាញរូបភាពនៃវីដេអូ របស់លោកគ្រូពេទ្យម្នាក់ ដែលមានអាកប្ប
កិរិយា មិនគប្បីទៅលើអ្នកជម្ងឺម្នាក់ រហូតដល់អ្នកជម្ងឺនោះ បាត់បាត់ជីវិត គឺបានធ្វើអោយមនុ
ស្ស ច្រើននាក់ មានការភ្ងាក់ផ្អើលជាខ្លាំង និងបានរិះគន់គ្រូពេទ្យនោះផងដែរ។
រឿងរ៉ាវនេះ បានកើតឡើងក្នុងមន្ទីរពេទ្យ Perm ទីក្រុង Urals ប្រទេសរុស្ស៊ី ខណៈលោកគ្រូ
ពេទ្យម្នាក់ មានវ័យប្រហែលជា ៥០ឆ្នាំ បានប្រើអាកប្បកិរិយាគម្រោះគម្រើយ និងបានវាយទៅ
លើអ្នកជម្ងឺម្នាក់ ដែលមានជម្ងឺបេះដូង រហូតដល់បាត់បង់ជីវិត។
ទោះបីជាយ៉ាងណាក៏ដោយ ក្នុងនាមយើង ជាគ្រូពេទ្យម្នាក់ ត្រូវតែចេះប្រើចិត្ដអំណត់ និងមេ
ត្ដា ការស្រឡាញ់ ពោលគឺ បីដូចជាមាតា បិតា មើលថែរក្សាកូនចៅអញ្ចឹង។ ជាមួយគ្នានេះ
ផងដែរ លោកគ្រូពេទ្យនេះ នឹងត្រូវបានគេបញ្ឈប់ពីការងារ និងអាចទំនងបញ្ជូនទៅកាន់
ពន្ធនាគារ។ នេះជាវីដេអូឃ្លីប សូមចុចដើម្បីមើល៕
ដោយ៖ រដ្ឋា
ប្រភព៖ dailymail