CamNews

តារា 

Justin Bieber ផ្សាយពាណិជ្ជកម្មអោយផលិតផល Macy


កាលពីពេលថី្មៗនេះ តារាចម្រៀងវ័យក្មេងJustin Bieber បានថតការផ្សាយពាណិជ្ជកម្មអោយ
ផលិតផលMacy ដែលជាផលិតផលដែលមានការគំាទ្រយ៉ាងខ្លំាង មិនថាចាស់មិនថាក្មេង។
ក្នុងក្នុងវីដេអូអ្នកដឹកនាំបានតំរូវអោយអ្នកមនុស្សប្រុសចំនួន៥នាក់ដើរតួធើ្វជាអ្នកបើកឡាន
អ្នកលើកទំនិញពីរនាក់ អ្នកគិតបញ្ជីម្នាក់ និងអ្នកទទួលភ្ញៀវម្នាក់ ដោយតំរូវអោយស្រែក
ដូចមនុស្សស្រីនៅពេលដែលឃើញJustin Bieber មកដល់។

គូសបញ្ជាក់ផងដែរថា ការថតផ្សាយពាណិជ្ជកម្មក្នុងគោលបំនងសំរាប់ថៃ្ង Black Friday
ដែលជាថ្ងៃពិសេស រាល់អតិថិជនជាវផលិតផលពី Macy ក្រុមហ៊ុនMacy នឹងយកលុយចំនេញ
ខ្លះៗ ទៅធើ្វជាសប្បុរធម៌ជួយអ្នកដែលបាត់បង់សមត្ថភាព។

ដោយ ខេមរៈ
idolator

Tags: greatawesomeamazingcoolfunnyjustin biebermakescreamacycommercial