វីដេអូខាងក្រោមនេះគឺបាន Post នៅលើ Youtube កាលពីចុងខែកុម្ភះកន្លងមកនេះដោយបានចង
ក្រងជាលក្ខណៈឯកសារដែលមានសម្លេងជាភាសាអង់គ្លេសដែល រាល់អត្ថន័យគឺនិយាយបែបបក
ស្រាយឯកសារតែក្នុងន័យបន្ទាបបន្ថោកខ្មែរថារាជរាំងខ្មែរ ដែលសង់ក្នុងរាជធានីភ្នំពេញត្រូវបាន
ចម្លងចេញពីរាជវាំងថៃទាំងស្រុងទាំងក្បាច់រឿងរាមាយាណៈក្នុងវត្តព្រះកែវមរកតផង មិនត្រឹមតែ
ប៉ុណ្ណោះបានបកស្រាយថារបាំបុរាណខ្មែរគឺបានចម្លងចេញពីរបាំសៀមហើយយកមករំលេចជា
របាំខ្មែរដោយព្រះនាងបុប្ផាទេវីដោយយករបាំសៀមជាគោលជាមួយនិងការលាយសម្លៀកបំពាក់
អប្សរាដែលមានឆ្លាក់លើជញ្ជាំងប្រាសាទ។ ក្នុងវីដេអូខាងក្រោមនេះបាននិយាយវាយប្រហារយ៉ាង
ខ្លាំងដោយប្រើពាក្យថា ខ្មែរព្យាយាមបោកប្រាស់ពិភពលោកជាមួយនិងរបាំចម្លងពីសៀម។ ចំពោះ
អ្នក Post វីដេអូលាក់មុខនេះបានឡើងអះអាងថានេះជាការសិក្សាស្រាវជ្រាវពីសកលវិទ្យាល័យ
មួយនៅជប៉ុន ហើយក៏ទទួលបានមតិជំទាស់ពីអ្នកប្រើប្រាស់បណ្ដាញសង្គម Youtube ជាច្រើន
ណាស់ដែរ។
ការបកស្រាយក្នុងវីដេអូនេះមិនមែនជារបស់ Camnews ឡើយ។ ចុះអ្នកទាំងអស់គ្នាគិតយ៉ាងណា
ចំពោះវីដេអូមួយនេះ?
ដោយ៖ វឌ្ឍនា