ខ្សែភាពយន្ត3D Life of Pi របស់សាជីវកម្មភាពយន្ត 20th century Fox បានទទួលចំណាប់អារម្មណ៍
យ៉ាងខ្លាំងពីអ្នកទស្សនានៅអាស៊ី ហើយត្រូវបាន Box Office កត់សំគាល់ថាបានទទួលទឹកប្រាក់
ដល់ទៅ៨០លានដុល្លា ហើយវាល្បីបំផុតនៅក្នុងប្រទេសចិន តៃវ៉ាន់ ឥណ្ឌា និង ហុងកុង។
ខ្សែភាពយន្តនេះត្រូវបានដឹកនាំសម្តែងដោយលោក Ang Lee ដែលកើតនៅតៃវ៉ាន់។ អស់រយៈពេល
ជិត ៣ សប្ដាហ៍ហើយដែលខ្សែភាពយន្ត Life of Pi ត្រូវបានបញ្ចាំងនៅក្នុងអាមេរិចខាងជើង និងនៅ
បណ្តាទីផ្សារអន្តរជាតិ។ នៅក្នុងអាមេរិចខាងជើង ខ្សែភាពយន្តនេះរកចំនូលបានដល់ទៅ ៥២ លាន
ដុល្លា ក្នុងឱកាសដែលវាទទួលបានចំនូលដល់ទៅ ១៣២.៧ លានដុល្លានៅលើពិភពលោក។ នៅ
ប្រទេសចិនទឹកប្រាក់ដែលទបានទួលពីការលក់សំបុត្របានកើនដល់ទៅ ៥៣ លានដុល្លា។
Life of Pi ត្រូវបានដឹកនាំសម្តែងដោយយកតាមលំនាំប្រលោមលោកដែលលក់ដាច់បំផុតក្នុងឆ្នាំ
២០០១គឺ រឿង Yann Martel ដែលរឿងនេះរៀបរាប់ពី ក្មេងប្រុសឥណ្ឌាម្នាក់ ដែលរសាត់អណ្តែត
នៅលើសមុទ្រ ជាមួយនឹងខ្លាមួយក្បាលដែលនៅក្នុង សួនសត្វតំបន់ Bengal ឈ្មោះថា Richard
Parker។ ភាពល្បីល្បាញរបស់ខ្សែភាពយន្តនេះ ត្រូបានគេរំពឹងថា នឹងអាចយកឈ្នះលើខ្សែភាព
យន្ត Fifty Shades of the Grey ដែល The New York Time កំនត់ថាជាខ្សែភាពយន្តដែលលក់
ដាច់បំផុតនៅក្នុងសប្តាហ៍នេះ។
ផលិតករ និងអ្នកដឹកនាំរឿងលោក Ang Lee និងតួសម្ដែង Suraj Sharma
នៅក្នុងខ្សែភាពយន្តនេះ លោក Suraj Sharma ដែលជាជនជាតិឥណ្ឌាបានសំដែងជាតួអង្គ Pi។
នៅក្នុងប្រទេសឥណ្ឌាLife of Pi ទទួលបានទឹកប្រាក់ចំនួន ៧.៣លាន ។ នៅតៃវ៉ាន់ Life of Pi ទទួល
បានទឹកប្រាក់លើសពី៦លានដុល្លា និង នៅហុងកុង ទទួលបានប្រាក់ចំនួន ៤ លានដុល្លា។ សំនួរ
ដែលធំជាងគេគឺ តើខ្សែភាពយន្តនឹងទទួលបានអី្វខ្លះ ក្នុងឱកាសដែលវាត្រូវបានដាក់ចូលទៅក្នុងទី
ផ្សារអន្តរជាតិ។
ខ្សែភាពយន្តនេះបានចំនាយអស់១២លានដុល្លា ដើម្បីស្វែងរកប្រាក់ចំណេញរាប់លាននៅក្នុងទី
ផ្សារ។ ប្រសិនបើ FOX ប្រមូលយកប្រាក់ដែលខាតបង់នៅក្នុងការផលិត Life of Pi ពិភពលោកត្រូវ
តែធ្វើជំនួញដ៏ធំមួយ។ ស្ទូឌីយោFox សង្ឃឹមថាពានរង្វាន់ដែលខ្សែភាពបយន្តនេះបានទទួល នឹង
អាចទាក់ទាញអ្នកទស្សនាកាន់តែច្រើនឡើងថែមទៀត ដើម្បីបន្តរអាយុកាលនៃការដាក់បញ្ចាំង
ខ្សែភាពយន្តនេះនៅក្នុងរោងភាពយន្តអោយកាន់តែយូរជាងនេះ។ Life of Pi នៅតែមានការចាប់
អារម្មណ៍ពីទីផ្សារបរទេសមួយចំនួនទៀត។ វាត្រូវបានយកទៅដាក់បញ្ចាំងនៅប្រទេសអេស្បាញ
កាលពីសប្តាហ៍មុន ហើយវាបានទទួលចំនាត់ថ្នាក់លេខ១ដោយទទួលបានទឹកប្រាក់ ២.៤ លាន
ដុល្លា។
Life Of Pi ក៏បានចូលរួមក្នុងការដាក់បញ្ចាំងនៅមហោស្រពភាពយន្តអន្តរជាតិកម្ពុជា ហើយក៏បាន
ទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា។ ហើយនៅពេលបច្ចុប្បន្ននេះខ្សែភាពយន្ត
រឿង Life Of Pi កំពុងចាក់បញ្ចាំងនៅរោងភាពយន្ត លេជេន និងផ្លាទីណៀមស៊ីណេផ្លេចនៅក្នុង
ប្រទេសកម្ពុជា។ មានពេលទំនេរចុងសប្ដាហ៍គួរណានាំក្រុមគ្រួសារលំហែរកាយដោយទៅមើល
ខ្សែភាពយន្តទាំងអស់គ្នា៕
អត្ថបទដើមដោយ៖ Pamela McClintock
ប្រែសម្រួល៖ ម៉ូកា