CamNews

មិនគួរឲ្យជឿ 

ក្លាយជានាយកក្រុមហ៊ុននៅអាយុ ៨ឆ្នាំ

ខណៈពេលដែលមិត្តភក្តិរបស់ខ្លួនកំពុងសប្បាយរីករាយជាមួយនឹងការលេងល្បែងកំសាន្ត
អេឡិចត្រូនិចផ្សេងៗនោះ ក្មេងប្រុសអាយុ ៨ឆ្នាំម្នាក់ឈ្មោះ Harli Jordean បែរជាមមារញឹក
យ៉ាងខ្លាំងជាមួយសហគ្រិន អ្នកផ្គត់ផ្គង់និងទិញគ្រាប់ឃ្លី ក៏ដូចជាការទទួលសំបុត្រកក់ទិញ
គ្រាប់ឃ្លីពីសំណាក់អតិថិជននៅលើ អ៊ីនធើណែត គ្មានពេលទំនេរឡើយ។

បើគិតមកដល់ពេលនេះ "នាយក" វ័យក្មេងមកពីទីក្រុង London រូបនេះបានធ្វើអោយគេហ
ទំព័រ http://marbleking.co.uk/ របស់ខ្លួនមានដំណើរការបានរយៈពេល ២ឆ្នាំមកហើយ
ដែល​ជា​គេ​ហទំព័រដាក់លក់ទំនិញគ្រប់ប្រភេទដែលទាក់ទងនឹងគ្រាប់ឃ្លីចាប់តាំងពីគ្រាប់
ឃ្លីមានតំលៃថោករហូតដល់គ្រាប់ឃ្លីកម្រដែលមានតំលៃឡើងដល់ ៥៩៩ ផោនប្រហែល
៩៣០​ ដុល្លាអាមេរិកផងដែរ។

ក្រុមហ៊ុនរបស់ Harli បាននាំមកនូវប្រាក់ចំណូលរាប់ម៉ឺនដុល្លាអាមេរិក ក្នុងមួយឆ្នាំៗ ជាមួយ
នឹងសំបុត្រកក់ទិញនៅលើអ៊ីនធើណែត ដែលភាគច្រើនមកពីប្រទេស អាមេរិក ។ មានពេល
ខ្លះ Harli ថែមទាំងអោយម្តាយនិងបងប្រុសពីរនាក់ផ្សេងទៀតចូលមកជួយការងាររបស់គេ
ផងដែរដោយសារតែសំបុត្រកក់ទិញនៅលើ អ៊ីនធើណែត មានចំនួនច្រើនពេកមិនអាចធ្វើ
ម្នាក់ឯងឈ្នះនោះ។ ទោះជារវល់យ៉ាងណាក្តីប៉ុន្តែ Harli មិនមានការនឿយណាយទេនៅក្នុង
កិច្ចការងាររបស់ខ្លួន ផ្ទុយទៅវិញគេថែមទាំងមានគំរោងថ្មីសំរាប់ក្រុមហ៊ុនរបស់ខ្លួននាពេល
អនាគតទៀតផង។ ក្តីសុបិនរបស់ Harli គឺនឹងធ្វើអោយក្រុមហ៊ុនរបស់ខ្លួន- Marble King - ក្លាយជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនលក់ផលិតផលល្បែងលេងធំបំផុតនៅក្នុងពិភព
លោក ដែលមិនដាក់លក់អ្វីក្រៅពីគ្រាប់ឃ្លីនោះឡើយ។

Harli អោយដឹងថា " មិត្តភក្តិរបស់ខ្ញុំមានការសប្បាយចិត្តខ្លាំងណាស់នៅពេលដែលពួកគេដឹង
ថាខ្ញុំមានក្រុមហ៊ុនផ្ទាល់ខ្លួនមួយ។ ដំបូងឡើយមានពីរបីនាក់ដែរដែលគេមិនជឿ ប៉ុន្តែក្រោយ
មកពួកគេទាំងនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលដែលគេមកឃើញផ្ទាល់ ម្យ៉ាងវិញទៀត
ពួកគេថែមទាំងបានក្លាយជាអតិថិជនពិសេសបំផុតសំរាប់ក្រុមហ៊ុនរបស់ខ្ញុំទៀតផង។ ខ្ញុំចូល
ចិត្តគ្រាប់ឃ្លីណាស់ និងពិតជាអស្ចារ្យបំផុតនៅពេលដែលបានក្លាយខ្លួនជាម្ចាស់ក្រុមហ៊ុនលក់
គ្រាប់ឃ្លី" ។

តាមការអោយដឹងថា Harli ចាប់ផ្តើមការងារដំបូងរបស់ខ្លួនដោយការលក់គ្រាប់ឃ្លីទៅអោយ
មិត្តភក្តិរបស់គេនៅឯសាលារៀន លុះក្រោយមកស្រាប់តែមានសិស្សច្បងផ្សេងៗទៀតបាន
មកសុំទិញយកទាំងអស់នូវគ្រាប់ឃ្លីដែល Harli មាន ,Harli សំរេចចិត្តសុំការអនុញ្ញាតពីម្តាយ
របស់គេដើម្បីទិញគ្រាប់ឃ្លីបន្ថែមទៀតនៅលើ អ៊ីនធើណែត ។ ពួកគេបានចំណាយពេល
វេលាយ៉ាងច្រើនក្នុងការស្វែងរកគេហទំព័រដែលដាក់លក់គ្រាប់ឃ្លី ប៉ុន្តែរកពុំឃើញសោះ និង
អាស្រ័យដោយហេតុដូច្នេះហើយទើប Harli សំរេចចិត្តសុំការអនុញ្ញាតពីម្តាយដើម្បីបង្កើតនូវ
គេហទំព័រផ្ទាល់ខ្លួនមួយ។

ត្រឹមតែប៉ុន្មានខែនៅក្រោយពេលដាក់គេហទំព័រអោយដំណើរការនោះ Harli បានទទួលនូវ
បរិមាណយ៉ាងច្រើនលើសលុបនូវសំបុត្រសុំកក់ទិញពីអតិថិជន និងទោះបីជាច្រើនយ៉ាង
ណា Harli នៅតែអាចធ្វើការគ្រប់គ្រងនិងផ្គត់ផ្គង់ផ្តល់ជួនអតិថិជនបានមិនធ្វើអោយពួកគេ
ខកបំណងនោះឡើយ។

ស្រ្តីឈ្មោះ Tina ជាម្តាយរបស់ Harli អោយដឹងថា កូនរបស់គាត់ចូលចិត្តគ្រាប់ឃ្លីតាំងតែពី
រូបគេនៅតូចម្ល៉េះ ពេលចូលគេងគេតែងតែយកគ្រាប់ឃ្លីទៅដាក់នៅក្រោមខ្នើយដែលខ្លួន
កើយនិងនិយាយជាមួយគ្រាប់ឃ្លីមិនឈប់សោះរហូតដល់ពេលគេដេកលក់។ សេចក្តីស្រ
លាញ់របស់ Harli ចំពោះគ្រាប់ឃ្លីមានទំហំធំធេងរហូតមានមនុស្សជាច្រើនហៅ Harli ថា
Marble King -"ស្តេចឃ្លី" និងវាក៏បានក្លាយជាឈ្មោះគេហទំព័ររបស់ Harli តែម្តង។ " ដំបូង
ឡើយខ្ញុំគ្រាន់តែគិតថាការបង្កើតគេហទំព័វានឹងនាំមកអោយ Harli នូវសមត្ថភាពរស់នៅដ៏
អស្ចារ្យមួយសំរាប់រូបគេ និងបង្រៀនគេអោយចេះមានទំនួលខុសត្រូវក្នុងខ្លួន ប៉ុន្តែមិននឹក
ស្មានដល់ថា Harli ស្រាប់តែមានការស្រលាញ់ដល់ថ្នាក់នេះសោះ។ ខ្ញុំជួយ Harli បង្កើតនូវ
គេហទំព័រមួយ ហើយពេលបច្ចុប្បន្ននេះវាបានបើកសេវាកម្មលក់ឃ្លីជាមួយពិភពលោកទាំង
មូលជំនួសការលេងឃ្លីនៅទីវាលទៅវិញ។ Harli ចាប់កាន់កាប់ការងារគ្រប់ប្រភេទ គេបាន
ទិញគ្រាប់ឃ្លីពីសហគ្រាស ក្រុមហ៊ុនផ្គត់ផ្គង់ទាំងឡាយ ហើយនៅពេលដែលមានសំបុត្រ
កក់ទិញវាក៏បានធ្វើការរៀបចំវេញខ្ចប់និងផ្ញើទៅអោយអតិថិជនដោយខ្លួនគេផ្ទាល់។ អ្វីទាំង
អស់ដែលខ្ញុំជួយគឺតែខាងផ្នែកគណនេយ្យ និងជំនួយជាគំនិតខ្លះៗដល់ Harli ប៉ុណ្ណោះ"

ស្រ្តី Tina ក៏បានអោយដឹងបន្ថែមដែរថា Harli កំពុងតែមានគំរោងផលិតគ្រាប់ឃ្លីដោយខ្លួន
ឯងផ្ទាល់ផងដែរ ជំនួសអោយការនាំចូលពីបណ្តាក្រុមហ៊ុនផ្គត់ផ្គង់ទាំងឡាយ ដោយការ
ផលិតគ្រាប់ឃ្លីគ្រប់ប្រភេទនៅក្នុងប្រទេសចិន មុនពេលនាំយកមកក្រុមហ៊ុន Marble King
នេះ៕

ប្រភព៖ Kenh14
ដោយ៖ រដ្ឋា

Tags: strangeamazingenglishunbelieableharli jordeanmarble king