ប្រហែលជាមិត្តអ្នកអានទាំងអស់គ្នានៅមិនទាន់ភ្លេចទេនូវ ឈុតរៀបការដែលមានប្រវែងជិត
3Km ដែលយើងបានណែនាំកាលពីពេលមុនមែនទេ?ថ្មីៗនេះ មានឈុតរៀបការ"អស្ចារ្យ"មួយ
ទៀត កំពុងធ្វើអោយភ្ញាក់ផ្អើលដល់សាធារណជន។នោះគឺជាឈុតរៀបការដែលមានប្រវែង
520m របស់កញ្ញា Li Kuo មកពីNinh Ba ប្រទេសចិន។
ឈុតរៀបការនេះមានទំងន់ជិត50Kg វាត្រូវបានរចនាម៉ូតឡើងប្រើរយះពេលអស់3ខែ ដោយ
ប្រើដើមទុនអស់ប្រមាណ4,983 Euro។កូនកំលោះ Xie Taoបានអោយដឹងថា"ឈុតរៀបការ
ប្រវែង520mនេះ គឺគាត់ទុកជូនជាកាដូរដល់មិត្ត100ឆ្នាំរបស់គាត់ ក្នុងថ្ងៃពិសេសដ៏សែនរ៉ូមែនទិច
របស់គេទាំងពីរ" ចំណែកលេខ520 ក្នុងភាសាចិនត្រូវបានបញ្ចេញសំលេងថា"We Er Ling"
ដែលវាមានអត្ថន័យប្រហែលនឹងឃ្លាថា"Wo Ai Ni" (បងស្រលាញ់អូន) ដូច្នេះដែរ៕
កញ្ញាLi Kuo ពិតជាកូនក្រមុំដែលសំណាងណាស់មែនទេប្រិយមិត្តទាំងអស់គ្នា?
ដោយ៖ និស្ស័យ
ប្រភព៖ k14