CamNews

កំសាន្ត 

ចន ច័ន្ទលក្ខិណា ទៅដើរ​ម៉ូដ​នៅ​ម៉ាឡេស៊ី​ ខណៈ​បណ្ដឹង​លែងប្ដី​ មិនទាន់​ដោះស្រាយ​ចប់

ភ្នំពេញ៖ តារាសម្ដែងវ័យជ្រេ តែសម្រស់ថេរ អ្នកនាង ចន ច័ន្ទលក្ខិណា ទើបតែដាក់ពាក្យប្ដឹង
លែងប្ដី លោក យុត្ថា រ៉ាឆានី ដែលជាស្វាមី ធ្លាប់កម្សត់កម្រជាមួយ គ្នាច្រើនឆ្នាំ ធ្វើឲ្យដំណឹងនេះ
ល្បីល្បាញខ្ទរខ្ទារ ពេញពិភពសិល្បៈ ដោយម្នាក់ យកដៃគួកទ្រូង ព្រោះមិននឹកស្មាន ដល់សោះ
ថា អ្នកនាង ចន ច័ន្ទលក្ខិណា ហ៊ានសម្រេចចិត្ត ធ្វើបែបនេះ។

រឿងរ៉ាវនេះ បានរង្គោះរង្គើ ទៅដល់ផ្លូវចិត្ត មហាជណ​ជាច្រើន ដែលតែងតែកោតសរសើរ ពី
សេចក្តីស្នេហា របស់អ្នកសិល្បៈមួយគូនេះ ព្រោះតារាសម្តែងទាំងពីរ ត្រូវបានស្ថាប័នជាតិ និង
អន្តរជាតិជាច្រើន តែងតាំងជាអគ្គរដ្ឋទូតសុឆន្ទៈ ក្នុងការផ្តល់ជាគំរូ និងការអប់រំផ្សេងៗ។

តែពេលនេះ តំណែងជាអគ្គរដ្ឋទូតសុឆន្ទៈ ត្រូវបានរបូតបាត់ទៅហើយ ព្រោះតែការបែកបាក់គ្នា។
ចំណែកអ្នកនាង ចន ច័ន្ទលក្ខិណា វិញ ត្រូវបានប្រភពច្បាស់ ការមួយបាន និយាយថា អ្នកនាង
បានរៀបបង្វេច ទៅដើរលេងនៅម៉ាឡេស៊ី បាត់ទៅហើយ បើទោះជាសំណុំរឿង កំពុងតម្កល់
នៅសាលាដំបូង រួចហើយក៏ដោយ ។

ប៉ុន្តែប្រភពមួយផ្សេង ទម្លាយចេញ ពីក្រុមបង្ហាញម៉ូដ ខេមបូឌា សូភើម៉ូឌែល បាននិយាយថា អ្នក
នាង ចន ច័ន្ទលក្ខិណា មិនបានទៅដើរលេង ហោះហើរស្អីនោះទេ គឺទៅជាលក្ខណៈ ក្រុមការងារ
ដើរម៉ូដ ប្រហែល ជាបួនថ្ងៃទៀត នឹងត្រឡប់មកវិញហើយ ពោលគឺទៅចូលរួម ក្នុងកម្មវិធី ដំណើរ
កំសាន្ដអាស៊ាន ស្វែងរកនៅ ប្រទេសម៉ាឡេស៊ី២០១៣ (Asean Explore Quest Malaysia 2013)
ដែលទទួលបាន ការអញ្ជើញឲ្យចូលរួម ពីសំណាក់ ក្រុមប្រឹក្សាផ្សាព្វផ្សាយ ទេសចរណ៍ម៉ាឡេស៊ី
ដែលជាផ្នែកមួយ នៃក្រសួងទេសចរណ៍ ម៉ាឡេស៊ី រួមជាមួយស្ថានទូត ម៉ាឡេស៊ី និងទទួលបាន
ការឧបត្ថម្ភពីក្រុមហ៊ុន អាកាសចរណ៍ Malaysia Air Lines ។

ទោះបីជាបែបណា ការធ្វើដំណើរ ទៅចូលរួមកម្មវិធី ថ្នាក់អាស៊ាននេះ សម្រាប់តារាបង្ហាញម៉ូដ
តំណាងឲ្យប្រទេសកម្ពុជា គឺមានតែពីររូបប៉ុណ្ណោះ គឺអ្នកនាង ចន ច័ន្ទលក្ខិណ និងកញ្ញា ខេម៉ា
រីតា ហើយហាក់ មានសកម្មភាព លេចធ្លោរជាងគេ ទៀតផង ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។

ងាកមកចាប់អារម្មណ៍ លើពាក្យបណ្ដឹង លែងលះស្វាមី ដ៏គួរឲ្យភ្ញាក់ផ្អើល សម្រាប់អ្នករស់នៅ ក្នុង
ពិភពសិល្បៈ ក៏ដូចជាមហាជនទូទៅឯណេះវិញ អ្នកនាង ចន ច័ន្ទលក្ខិណា និងមេធាវីបានបង្ហាញ
ខ្លួនរួចហើយ នៅឡើយតែលោក យុត្ថា រ៉ាឆានី ជាស្វាមី មិនទាន់បាន មកបង្ហាញវត្តមាន តាមការ
កោះអញ្ជើញ របស់ចៅក្រម អមសាលាដំបូង រាជធានីភ្នំពេញទេ ខណៈដែលពាក្យបណ្ដឹងនេះ មាន
តែភាគី អ្នកនាង ចន ច័ន្ទលក្ខិណា ទេ ដែលចង់ឲ្យតុលាការ លើកយកមកជំនុំជំរះ ឲ្យបានលឿន
បំផុត ជៀសវាង អូសបន្លាយយូរពេក នាំឲ្យខាតពេល ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: chorn chanleakhena entertainment khmer model super star ចន ច័ន្ទលក្ខិណា