CamNews

ប្លែកៗ 

ដើម ណូអែល មាស ១២គីឡូក្រាម តម្លៃ ២លានដុល្លារ

ដើម ណូអែល ធ្វើពីមាសទំនង់ ១២ គីឡូក្រាមមួយដើម ត្រូវបានគេដាក់តាំងនៅក្នុងរាជធានី
តូក្យូ របស់ ជប៉ុន ដើម្បី​អបអរ​សាទររដូវបុណ្យ ណូអែល នាងពេលខាងមុខ។
ក្រុមហ៊ុនផលិតគ្រឿងសំអាង Ginza Tanaka នៅ តូក្យូ បានសហការណ៍ជាមួយក្រុមជាង
ចម្លាក់ដ៏ល្បីឈ្មោះនៅប្រចាំប្រទេស ជប៉ុន Shogo Kariyazaki ដើម្បីកែច្នៃមាស ១២ គីឡូ
ក្រាមឱ្យទៅជាដើម ណូអែល មួយដើមដ៏ស្រស់ស្អាត។

ដើម ណូអែល មានកំពស់​ ២,៤ ម៉ែត្រ នេះ​ ត្រូវបានបានតុបតែងជាមួយនឹងខ្សែបូមាសចំនួន
១០០ ខ្សែ ព្រមជាមួយនឹងផ្កា និងបេះដូងមាសជាច្រើនផងដែរ។

ក្រុមជាងចម្លាក់ចំនួន ១៤ នាក់ ត្រូវចំណាយពេល ៤ ខែកន្លះដើម្បីសម្រេចបានជាដើម
ណូអែល ដែលមានតម្លៃ ២ លានដុល្លារនេះ។ ដើម ណូអែល មាសនេះ ត្រូវបានគេដាក់
តាំងចាប់ពីថ្ងៃទី ២២ ខែវិច្ឆិកា ដល់ថ្ងៃទី ២៥ ធ្នូរ នៅក្នុងហាងមួយរបស់ក្រុមហ៊ុន Ginza
Tanaka ។

ក្រុមហ៊ុន Ginza Tanaka បានឱ្យដឹងថា ក្រុមហ៊ុនរបស់ខ្លួនគ្រាន់តែតាំងដើម ណូអែល នេះ
ដើម្បីឱ្យអតិថិជនទស្សនាប៉ុណ្ណោះ គឺមិនមានបំណងលក់នោះទែ៕


ដោយ ៖ សូរីយ៉ា
ប្រភព ៖Reuters

Tags: strangegoldchristmas tree2 million usdnoel