ភ្នំពេញ៖តារាចម្រៀងលេចធ្លោរ ប្រចាំផលិតកម្ម ថោន នាង មាស សុខសោភា បានបង្ហាញ
អារម្មណ៍មិន សូវសប្បាយចិត្តទាល់តែសោះ នៅពេលអ្នកកាសែត សុំធ្វើកិច្ចសម្ភាសន៍ ពាក់ព័ន្ធ
នឹងការងារសិល្បៈ និងជីវិតឯកជនរបស់នាង។ បច្ចុប្បន្ននេះគេសង្កេតឃើញថា រាល់បទចម្រៀង
របស់ មាស សុខសោភា ដែលបានចរាចរនៅលើ ទីផ្សារគឺកំពុងតែទទួល បានប្រជាប្រិយភាព
និងការគាំទ្រយ៉ាងខ្លាំង ខណៈមិត្តភក្តិនៅ ក្នុងទ្រនំជាមួយនាង ដែលគេដឹងថាមាន ប្រជាប្រិយ
មិនលើសខ្វះគ្នា គឺកញ្ញា សុគន្ធ នីសា ក៏កំពុងតែសំងំកើបលុយ នៅលើទឹកដីសហរដ្ឋអាមេរិក
យ៉ាងព្រងើយ ។
ថ្មីៗនេះ មាស សុខសោភា បានលេចធ្លោរនូវ បទចម្រៀងមួយ ដែលមានចំណងជើងថា "ស្ដាប់
Ring Ring Tunes បងអូនស្រក់ទឹកភ្នែក" គឺទទួលបានការគាំទ្រយ៉ាង ខ្លាំងពីសំណាក់មហាជន និង
ស្រទាប់យុវវ័យនា ពេលបច្ចុប្បន្នបើទោះបីជា នាងមានវ័យជ្រេ បន្តិចក៏ដោយ ក៏សំឡេងរបស់នាង
នៅតែមានទីផ្សារមិនដែល ធ្លាក់ចុះម្តងណាឡើយ ។
អ្វីដែលគួរឲ្យចំឡែក គឺនៅត្រង់ថា មាស សុខសោភា បានប្រកាសថា នាងឈប់ផ្តល់បទសម្ភាសន៍
ទៅឲ្យអ្នកកាសែត ដូចមុនទៀតហើយ ។ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៣ នៅក្នុងឱកាស ថត
ខារ៉ាអូខេបទចម្រៀង ឲ្យផលិតកម្មបុប្ផា មាស សុខសោភា បានប្រាប់ LookingTODAY ឲ្យដឹងថា
"មូលហេតុដែលខ្ញុំ មិនផ្តល់បទសម្ភាសន៍ ឲ្យអ្នកកាសែត ដោយសារតែខាងផលិតកម្ម បានហាម
មិនឲ្យខ្ញុំ ក៏ដូចជាតារាចម្រៀង នៅក្នុងផលិតកម្ម ថោន ទាំងអស់ផ្អាក ផ្តល់បទសម្ភាសន៍ ទៅអ្នក
កាសែត ។ តែបើសិនជាចង់ សម្ភាសន៍លុះត្រា តែផ្តល់ដំណឹង ឲ្យខាងក្រុមហ៊ុន ឬក៏អនុញ្ញាតពី
ខាងផលិតកម្មជាមុនសិន "។
តារាចម្រៀងរូបនេះ បាននិយាយសង្កត់ធ្ងន់ទៀតថា "បានជាខាងក្រុមហ៊ុន ក៏ដូចជាខាងផលិតកម្ម
មិន ឲ្យតារាចម្រៀងនៅ ក្នុងផលិតកម្ម ថោន ផ្តល់បទសម្ភាសន៍ ទៅអ្នកកាសែតព្រោះ តែមាន
បណ្តាញ សារព័ត៌មានក្នុងស្រុកមួយ បានសរសេរវាយ ប្រហារខ្លាំងៗមកលើ តារាចម្រៀងនៅក្នុង
ផលិតកម្មថោន ដូច្នេះខាងផលិតកម្មត្រូវផ្អាកតារារបស់ខ្លួន ក្នុងការជួបសម្ភាសន៍ជាមួយអ្នកាសែត
មួយរយៈសិន"។
បើតាមការឲ្យដឹងពី តារាចម្រៀងរូបស្រស់ មាស សុខសោភា បានប្រាប់ថា រាល់ថ្ងៃនេះនាងមាន
ការមមាញឹកយ៉ាងខ្លាំង នៅក្នុងអាជីពសិល្បៈ ព្រោះតែនាងជាប់ កម្មវិធីបន្តកន្ទុយគ្នា ទាំងការចុះ
ច្រៀង Concert នៅតាមខេត្ត និងកម្មវិធីនានាផងដែរ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល