វីដេអូនេះគឺកើតឡើងនៅបរទេស ដែលនិយាយអំពីអំពើសាហាវឃោរឃៅ មិនបានគិតវែងឆ្ងាយ
របស់បុរសជាប្តីម្នាក់។ ក្រោយពីមានការឈ្លោះប្រកែកគ្នាបន្តិចមក ក្នុងពេលធ្វើដំណើរដោយថ្មើរ
ជើង នៅតាមដងផ្លូវសាធារណៈ បុរសជាប្តីដែលមានចិត្តខ្លាំងជាងខ្លា គ្មានការពិចារណាវែងឆ្ងាយ
យកកំហឹងទល់កំហល់ បានដុតប្រពន្ធខ្លួនឯងទាំងរស់នៅកណ្តាលដងផ្លូវផ្អើលគេឯងតែម្តង។
ក្រោយពីឃើញសកម្មភាពឆាបឆេះលើស្ត្រីម្នាក់នោះហើយ អ្នកដំណើរជាច្រើនក៏បានផ្អើលហើយ
នាំគ្នាមកជួយពន្លត់ភ្លើង ដើម្បីជួយសង្រ្គោះជីវិតរបស់គាត់។ សូមទស្សនាវីដេអូខាងក្រោមនេះ
ទាំងអស់គ្នា ៖
ដោយ៖ សិលា
វីដេអូ៖ youtube