CamNews

តារា 

តារាសម្ដែង Hyun Bin សម្រក់ទឹកភ្នែក លុតជង្គង់អគុណ ប្រិយមិត្ត នាថ្ងៃដោះមួកទាហាន

តារាសម្ដែងភាពយន្តកូរ៉េដ៏ល្បី Hyun Bin បានបាត់មុខពីសិល្បះអស់រយៈពេលជាង ២ ឆ្នាំដោយ
សារតែជាប់កាតព្វកិច្ចយោធា ហើយមកដល់ថ្ងៃទី ០៦ ធ្នូ នេះគេបានបញ្ចប់កាតព្វកិច្ចយោធារបស់
គេជាផ្លូវការ ក្រោយពេលដែលបានចូលធ្វើទាហានរយៈពេល ១ ឆ្នាំ ៩ ខែ។

ក្នុងកម្មវិធីដោះមួកទាហានរបស់ Hyun Bin មានប្រិយមិត្តស្រីៗជាច្រើនជាង ១ ពាន់នាក់បានមក
ចូលរួមក្នុងកម្មវិធីនេះ ហើយអ្វីដែលប្លែកនោះគឺ Hyun Bin បានបង្កអោយមានការរំជួលចិត្តដោយ
បានថ្លែងអំណអគុណ ដល់ប្រិយមិត្តរបស់គេដែលបានមកលើកទឹកចិត្ត មិនត្រឹមតែហូរទឹកភ្នែក
នោះទេ Hyun Bin ថែមទាំងបានក្រាបលុតជង្គង់ នៅមុខប្រិយមិត្តទៀតផង។

ចំពោះការចេញពីទាហាននេះ ខាង KBS និង SBS កំពុងតែទាក់ទងតារារូបនេះដើម្បីបន្តក្នុងការ
ថតខ្សែភាពយន្ត ទាំងរឿងភាគ និងខ្សែភាពយន្តខ្នាតធំ៕


ដោយ៖ ម៉ូកា
ប្រភពពី៖ K14 


Tags: hyun bin star korea entertainment