CamNews

កីឡា 

Chelsea មិនព្រួយនោះទេ ទោះចាញ់ QPR យប់ស្អែកក៏ដោយ

ក្រុងឡុងដ៍៖ ក្រុមដែលកំពុងតែកាន់កាប់តំណែងកំពូល តារាង Premier League ដ៏រឹងមាំតោខៀវ Chelsea ហាក់ដូចជា មិនជាព្រួយបារម្ភខ្លាំងណាស់នោះទេ បើទោះបីជាចាញ់ ក្រុមម្ចាស់ផ្ទះ Queens Park Ranger នារសៀលថ្ងៃអាទិត្យ ស្អែកនេះក៏ដោយប្រចាំសប្តាហ៍ទី៣២ ។

ការនាំមុខ៧ពិន្ទុដាច់ឈរនៅកំពូតតារាងដ៏រឹងមាំបែបនេះ បានធ្វើឲ្យក្រុមដែលកំពុងដឹកនាំដោយលោក Jose Mourinho កាន់តែមានសង្ឃឹមខ្ពស់ក្នុងការ ឈ្នះពានធំប្រចាំអង់គ្លេស Premier League ក្រោយពីខកខានរយៈពេល៩ឆ្នាំមកនេះ គិតតាំងពីឆ្នាំ២០០៦មក ខណៈដែលនៅសល់តែ៧ប្រកួតទៀតប៉ុណ្ណោះ នឹងបិទរដូវកាលថ្មីឆ្នាំ២០១៤-២០១៥វិញហើយ ។

ដោយខ្លាចជ្រុះចេញពី Premier League, QPR ពង្រឹងក្រុមបានយ៉ាងល្អក្នុង២ប្រកួតចុងក្រោយនេះ គឺបានបំបាក់ក្រុម ម្ចាស់ផ្ទះ West Bromwich Abions ៤-១ មុនទៅលេងស្មើ ៣-៣ ទល់នឹងម្ចាស់ផ្ទះ Aston Villa ដែលជាសញ្ញាមួយ អាចធ្វើឲ្យ Chelsea មានការលំបាកស៊ីក្រុមដែលកំពុងឈរនៅចំណាត់ថ្នាក់លេខ១៨នេះណាស់ ។

តែយ៉ាងណាក៏ដោយ៣ពិន្ទុក្រៅទឹកដី Chelsea ពិតជាចង់បានខ្លាំងណាស់ និងខំរកពិន្ទុឲ្យបានច្រើនពេលជួបក្រុមតូច ជាមួយនឹងការស៊ីបានត្រូវតែ ដើម្បីរក្សាលំនឹងខ្លួន និងកសាងប្រវត្តិសាស្រ្តលើកពានមុនបិទរដូវកាល មុនពេលជួបក្រុម ខ្លាំងៗ ខណៈដែលក្រុមលេខ២តាមពីក្រោយកាំភ្លើងធំ Arsenal មាន៦៣ពិន្ទុនោះ ។

នៅរាត្រីម៉ោង ៧:៣០នាទីថ្ងៃអាទិត្យស្អែកនេះ គឺជាការប្រកួតប្រចាំសប្តាហ៍ទី៣១របស់ក្រុមតោខៀវ ខណៈដែលនៅ សល់១ប្រកួតទៀតក្នុងដៃត្រូវជួបនឹងក្រុម Leicester City ក្រោយពេលទទួលបាន៣ពិន្ទុនៅក្នុងទឹកដី Stamford Bridge ២-១ កាលពីសប្តាហ៍មុនរក្សាប្រវត្តិលេង មិនចាញ់ក្នុងទឹកដីដដែលក្នុងនាមជាក្រុមខ្លាំងដែល ទើបតែចាញ់២ប្រកួតតិចជាងគេ បំផុតក្នុងរដូវកាលថ្មីនេះចាប់តាំងពី ទិញចូលកីឡាករសំខាន់៤រូបមានខ្សែការពារ Filipe Luis ខ្សែមប្រើប្រយុទ្ធ Cesc Fabregas អ្នកចាំទី Thibaut Courntois និងខ្សែប្រយុទ្ធដែលកំពុង នាំមុខគេពីការស៊ុតបានច្រើនជាងគេបណ្តោះអាសន្ននៅ Premier League, Diego Costa ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Chelsea Football Sport news Camnews Newcastle United World Cup 2014 Cristiano Ronaldo