CamNews

តារា 

កុល ដាវី បុរស​អាណិកជន​ខ្មែរ នៅ​អាមេរិក​លង់​ស្នេហ៍

ភ្នំពេញ៖ តារាចូលចិត្តសម្ញែងដើមទ្រូង កុល ដាវី ថ្មីៗនេះ ទើបតែពើបប្រទះ និងរឿងរ៉ាវ ស្នេហា
ក្រៅឆាក ជាមួយតារាចម្រៀង ប្រុសលោក សុខ រក្សា នោះ ក៏ស្រាប់តែមានព័ត៌មាន លេចឮមកពី
ក្រៅប្រទេសថា មានបុរសវ័យ ៤០ឆ្នាំប្លាយម្នាក់ កំពុងតែព្យាយាមរកច្រក ដើម្បីទាក់ទងយកនាង
ធ្វើជាគូគាប់ទៅថ្ងៃអនាគត។

កុល ដាវី បានដឹកដៃ សុខ រក្សា វិលមកដល់កម្ពុជាវិញ កាលពីពេលថ្មីៗនេះ ក្រោយពីបានចេញ
ទៅសម្តែង នៅសហរដ្ឋអាមេរិក ។ ខណៈដែលនាង កុល ដាវី មកដល់ប្រទេសកំណើត មិនទាន់
ទាំងបានប៉ុន្មានផង ក៏មានដំណឹងមកថា មានបុរសអាណិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក មិន
តិចនោះទេ ដែលបានលង់នឹង សម្រស់ដ៏ស្រស់ ឆើតឆាយរបស់នាង ។ពួកគេបានឃើញ វត្តមាន
ផ្ទាល់ អំឡុងពេលដែលតារាស្រីរូបនេះ ទៅចម្រៀង និង សម្តែងនៅ ទីនោះប្រមាណជាង២ មក
ហើយ។

បើតាមប្រភព ដែលលេចឮចេញពីអ្នករស់ នៅសហរដ្ឋអាមេរិក បាននិយាយតាមរយៈ សារអេឡិច
ត្រូនិចមកថា តារាចម្រៀង សិចស៊ី កញ្ញា កុល ដាវី អំឡុងពេលទៅ ស្នាក់នៅច្រៀង និង សម្តែងលើ
ទឹកដី អាមេរិកជាង២ខែនោះ មិនត្រឹមតែជោគ ជ័យការងារសិល្បៈទេ សូម្បីតែរឿងរ៉ាវជីវិតស្នេហា
ផ្ទាល់ខ្លួនខាងក្រៅ ក៏ជិតនឹងជោគជ័យដែរ ព្រោះពេលនោះ មានបុរស អាណិកជន ម្នាក់ក្នុងចំណោម
បុរសៗ ជាច្រើនឯទៀត បានព្យាយាមតាម យកចិត្តយកថ្លើម ស្រីស្រស់រូបនេះ ។

ប្រភពខាងលើបាននិយាយថា បើទោះបីជាពេលនេះ កុល ដាវី បានត្រឡប់ទៅ ដល់ស្រុកខ្មែរវិញ
ក៏ពិតមែន ប៉ុន្តែបុរសអាណិកជនវ័យ ៤០ប្លាយម្នាក់នេះ នៅតែលង់ចិត្តស្រឡាញ់ កុល ដាវី យ៉ាង
ខ្លាំង រហូតធ្វើឱ្យបុរសម្នាក់នេះ កំពុងតែស្វះស្វែង ព្យាយាមរកផ្លូវ ដើម្បីទាក់ទាញយក ចិត្តស្រីស្រស់
រូបនេះ មកធ្វើជាម្ចាស់ ឃុំគ្រងបេះដូង ទុកក្នុងទ្រូងទៅថ្ងៃអនាគត។

ប្រភពបានបន្តថា បុរសអាណិកជន កំពុងឈ្លក់វង្វេង លង់ស្នេហ៍ កុល ដាវី ខាងលើនេះ ជាមនុស្ស
មានទ្រព្យសម្បត្តិច្រើន ហូរហៀចាយមិនអស់។ បើតាមដឹងបុរសម្នាក់នេះ ស្រលាញ់តារាចម្រៀង
កុល ដវី ក្នុងបំណងយក ធ្វើជាគូអនាគត។

ជុំវិញព័ត៌មានលេចឮខាងលើ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣ នេះ គេហទំព័រ LookingTODAY
មិនអាចទំនាក់ទំនង ដើម្បីសុំការបកស្រាយពី កុល ដាវី បាននៅឡើយទេ ដោយសារលេខទូរស័ព្ទ
នាងធ្លាប់ប្រើមិន អាចទាក់ទងបាន។ គេហទំព័រ LookingTODAY នឹងធ្វើការព្យាយាមទាក់ទង ទៅនាង
ពេលក្រោយ ដើម្បីសុំការបកស្រាយ ឱ្យបានដឹងច្បាស់ ពីបញ្ហានេះ ដោយផ្ទាល់៕

 


ដោយ ៖ LookingTODAY
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល 


Tags: khmer star star singer freshie cambodia entertainment kol davy