Paul Walker បានស្លាប់ បាត់បង់ ជីវិតបាត់ ទៅហើយ តែស្នាដៃ និងភាពល្បីល្បាញ របស់គេ មិនសាប សូន្យឡើយ ដែលធ្វើអោយ មិត្តភក្តិ បងប្អូន និងទស្សនិកជន មិនអាច បំភ្លេចបាន ហើយនៅតែ នឹក រលឹកជាប់ ជានិច្ច ។ ថ្មីៗនេះ Vin Diesel តារាសំដែង ដែលយើង អាចនិយាយ បានថា ជាបងប្រុសធម៌ របស់ Paul Walker បានបង្ហោះ វីដេអូមួយ នៅលើទំព័រ Facebook របស់ខ្លួន ។
វីដេអូនោះ គឺរៀបរាប់ អំពីសកម្មភាព កន្លងមក របស់ Vin Diesel និង Paul Walker ជាមួយគ្នា ដែលធ្វើ អោយយើង ទស្សនាទៅ ស្រក់ទឹកភ្នែក រលីងរលោង ។ ទស្សនិកជន ជាច្រើន បាននិយាយថា Vin ប្រហែល ជានឹកប្អូនប្រុស គេហើយមើល ទៅបានជា បង្ហោះវីដេអូ នេះឡើង ៕
ដោយ ៖ លីលី
ប្រភព ៖ facebook