Daredevil Mich Kemeter បានបង្កើតឯតទគ្គកម្មថ្មីនៅពេលបានដើរលើខ្សែកាបមានកំពស់
៤.៨០០ម៉ែត្រ ដែលត្រូវបានចងភ្ជាប់ពីភ្នំមួយទៅភ្នំមួយនៅក្នុងឧទ្យានជាតិ Yosemite ក្នុងរដ្ឋ
California ប្រទេស អាមេរិក។
Daredevil Mich Kemeter បានបង្កើតឯតទគ្គកម្មថ្មីសម្រាប់
ការដើរលើខ្សែឆ្លងជ្រលងភ្នំ
ខ្សែដែលត្រូវបានបុរសអាយុ ២៣ ឆ្នាំរូបនេះប្រើជាមធ្យោបាយដើម្បីដើរឆ្លងកាត់នៅលើ
កំពស់ដ៏គួរអោយស្រៀវខ្លួននេះ មានប្រវែង ២៥ម៉ែត្រ និងទំហំ ត្រឹមតែ ២,៥cm ប៉ុណ្ណោះ។
Kemeter ប្រើខ្សែការពារក្នុងពេលសាកល្បងដំបូង
ទោះជាយ៉ាងណាក៏ដោយ Kemeter មិនបានប្រើឧបករណ៍ជំនួយ ឬខ្សែសុវត្ថិភាពណាមួយ
ក្រៅតែភាពក្លាហាន និងការប៉ិនប្រសប់ក្នុងការរក្សាលំនឹងរបស់ខ្លួន ដើម្បីឆ្លងកាត់ផ្លូវធ្វើឡើង
ពីខ្សែតូចនេះ។
ក្នុងការដើរឆ្លងកាត់ជាផ្លូវការ Kemeter មិនបានប្រើឧបករណ៍ការពារ
សុវត្ថិភាពណាមួយឡើយ
យោងតាមសំដីអ្នកថតរូបជនជាតិបារាំង លោក Alexandre Buisse ថ្លែងថា ក្រៅពីចិត្តក្លា
ហាន Kemeter ត្រូវប្រមូលអារម្មណ៍អោយមូលជាទីបំផុតទើបអាចឆ្លងកាត់ឧបសគ្គខាង
លើបាន ព្រោះថា ប្រសិនគាត់បាត់បង់លំនឹង នោះគាត់នឹងធ្លាក់ចុះទៅក្រោម ហើយសេចក្ដី
ស្លាប់ប្រាកដជាកើតឡើងចំពោះគាត់៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Daily Mail