CamNews

កីឡា 

U-22 កម្ពុជា ហាលអាវ ក្រោយចាញ់ U-22 កូរ៉េខាងជើង ៤-១ (Video Inside)

បាងកក៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំកម្ពុជា (U-22) បានជ្រុះចេញពីវគ្គជម្រុះ AFC U-23 Championships 2016 បន្ទាប់ពីស្ពឹកមុខក្រោមថ្វី ជើងរបស់ក្រុម U-22 កូរ៉េខាងជើងដោយលទ្ធផលបច្ចេកទេស ៤-១ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៥ ម្សិលមិញប្រចាំពូល G ។

U-22 របស់កូរ៉េខាងជើង បានបន្តដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរ មកលើកម្ពុជាតាំងពីវគ្គទី១មកម្ល៉េះ និងបំប៉ោងសំណាញ់ទីបាន ជាបន្តបន្ទាប់នៅនាទី១៧ និង៣៧ក្នុងតង់ទី១ មុនពេលបន្ថែម២គ្រាប់ទៀតក្នុងតង់ទី២នៅនាទីទី៥៥ និង ៦៧ មុនពេល ដែលកីឡាករខ្សែប្រយុទ្ធ ម៉ាត់ណូរូទីង ១គ្រាប់វិញដែរនៅនាទី៨៣ នៅកីឡដ្ឋាន Rajamangala ស្ថិតក្នុងទីក្រុងបាងកក ប្រទេសថៃ ។

នេះជាការបរាជ័យលើកទី២ ក្រោយលេងចាញ់ U-23 ថៃ ២-១ កាលពីថ្ងៃទី២៧ មីនា នៅថ្ងៃបើកឆាក និងបន្តមិនអាច រកបានពិន្ទុសូម្បី ១គ្រាប់សោះរហូតមកដល់ពេលនេះ និងបានជ្រុះចេញពីវគ្គជម្រុះជាផ្លូវការហើយ រួមមាន U-22 ហ្វីលីពីន ក៏ហាលអាវដូចគ្នា ក្រោយប្រកួតចាញ់ U-23 ថៃ ៥-១ នាយប់មិញនេះដូចគ្នា ដែលកម្ពុជាជួបហ្វីលីពីន នៅថ្ងៃ ទី៣១ ខែមីនាស្អែកគ្រាន់តែជាការបង្រ្គប់កិច្ចប៉ុណ្ណោះ មុនប្រឡប់មកផ្ទះវិញដូចគ្នា ។

សូមបញ្ជាក់ដែរថា ការប្រកួតវគ្គជម្រុះនេះយក២ក្រុមមាន ពិន្ទុខ្ពស់ជាងប្រចាំពូលនីមួយៗ ដើម្បីឡើងទៅវគ្គ១៦ក្រុមផ្តាច់ ព្រ័ត្រនៃ AFC U-23 Championships 2016 នៅប្រទេសកាតា ក្រោយពេលជម្រុះចេញទាំង៤៣ប្រទេសដែលចូលរួម ក្នុងវគ្គជម្រុះនេះ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Chelsea Football Sport news Camnews Newcastle United