CamNews

តារា 

Miley Cyrus ត្រូវគេអញ្ជើញ អោយថតរឿងសិច តម្លៃមួយលានដុល្លារ

បន្ទាប់ពីបានឧទ្ទេសនាមខ្សែវីដេអូ Decisions  លោក Martin Elliso អ្នកដឹកនាំរបស់គេហទំព័រ
សិចមួយ បានផ្ញើសំបុត្រការអញ្ជើញ Miley Cyrus អោយចូលរួមសំដែងក្នុងឈុតឆាកសិចមួយ
ចំនួនជាមួយនឹងនារីម្នាក់ ដោយបាននិយាយថា នឹងអោយតម្លៃ មួយលានដុល្លារអាមេរិក ប្រសិន
នាងយល់ព្រម។

ប្រការដែលគួរភ្ញាក់ផ្អើលបំផុត គឺនារីដែលលោក Martin Ellison បានរំលឹកខាងលើនោះ គឺជា
Jessie Andrews មិត្តរួមសំដែងរបស់ Miley Cyrus ក្នុងខ្សែវីដេអូ Decisions ។

នៅក្នុងសំបុត្រផ្ញើទៅកាន់អ្នកគ្រប់គ្រងរបស់ Miley Cyrus លោក Martin Elliso បានសរសេរថា ៖
"ក្រោយពីបានទស្សនាវីដេអូ Decisions យើងខ្ញុំមានការចាប់អារម្មណ៍ចំពោះការសំដែង និងភាព
សិចស៊ីរបស់នារីទាំងពីរនេះ។ គម្រោងការរបស់យើង គឺបង្កើតខ្សែវីដេអូនេះជាថ្មី ដើម្បីអោយវា
មានភាពទាក់ទាញជាងមុនបន្ដិច។ អ្នកទាំងពីរនឹងត្រូវអាក្រាតកាយ និងថើបគ្នា។ កម្រិតនៃភាព
សិចស៊ីគឺជាជម្រើសរបស់ Miley Cyrus ។ យើងខ្ញុំចង់យក Jessie Andrews  ជំនួសអោយ Liam"។

បច្ចុប្បន្ននេះ អ្នកតំណាងរបស់ Miley Cyrus មិនទាន់បញ្ចេញប្រត្តិកម្មចំពោះការអញ្ជើញនេះនៅ
ឡើយ។ គួររំលឹកថា កាលពីមុននេះ ទស្សនាវដ្ដី Playboy  ក៏ធ្លាប់បានអញ្ជើញអោយ Miley Cyrus
ថតអាក្រាតដាក់លើទំព័រក្របមុខ ជាមួយនឹងតម្លៃថ្លៃផងដែរ៕

 

ដោយ ៖ សីហា
ប្រភព ៖ LD


Tags: Miley Cyrus sex