CamNews

ទេសចរណ៍ 

តំបន់ភ្នំ ស្កត់លែន កន្លែងកំសាន្តដ៏មនោរម្យបំផុត


ទេសភាពនៅភាគខាងជើងតំបន់ស្កត់លែន គឺជាតំបន់ភ្នំដែលស្រស់បំព្រងបំផុត។ តំបន់នោះ
មានឈ្មោះថា តំបន់ភ្នំ Geopark។ ផ្លូវទៅទស្សនា គឺពិតជាមានភាពងាយស្រួល អមជាមួយ
នឹងវាលខ្សាច់ល្វឹងល្វើយ ទិដ្ឋភាពព្រៃដាច់ស្រយាល ការនេសាទត្រី និងប្រាសាទបុរាណល្បី
ល្បាញមួយ។

នៅពេលកំពុងធ្វើតំណើរ គេអាចឃើញមានសត្វឥន្ទី្រហោះហើរលើមាត់សមុត្រ ផ្ទះអ្នកភូមិជា
ច្រើនដែលនៅតាមឆ្នេរសមុត្រ និងខ្យល់ឱកាសដ៏បរិសុទ្ធ។    មានតំបន់ដែលអាចនេសាទត្រី
បានឈ្មោះថា Ullapool ដែលមានចំងាយ ៦៨ ម៉ាល ពីតំបន់នេះ។

នៅពេលដល់តំបន់ភ្នំនេះមាន សណ្ឋាគារ និងភោជនីយដ្ឋាន ជាច្រើនទៀតសំរាប់ទទួលភ្ញៀវ
ទេសចរ ដែលមកលេងកំសាន្ត។ នៅទីនោះដែរក៏មានមានកន្លែងទទួលទានអាហារពេលល្ងាច
ឈ្មោះ Cocoa Mountain ដែលមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅនូវ    កាហ្វេសូកូឡាក្តៅៗ
ទឹកដូង  ទឹកក្រូចឆ្មា    និងការសំរាកសំរាប់ត្រៀមខ្លួនដើរកំសាន្តមើលទេសភាពដ៏មនោរម្យនៅ
តំបន់ Geopark នេះផងដែរ៕

 

ដោយ៖ រិនដូ

ប្រភព៖ .bbc.


Tags: trip,  resort,  relax