CamNews

តារា 

Gan Lulu ៖ ខ្ញុំមិនមែនជាស្រីលក់ខ្លួន

នៅប្រទេសចិន កាលពីពេលថ្មីៗនេះ Gan Lulu បានធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង
នៅពេលដែលនាង ថ្លែងថា ខ្លួនជាអ្នករងគ្រោះ។

Gan Lulu មានប្រតិកម្មយ៉ាងខ្លាំង និងស្រែកថាខ្លួនជាអ្នករងគ្រោះ ចំពោះការរិះគន់នានាដែល
ទាក់ទឹននឹងព័ត៌មានមួយដែលថា នាងជាស្រីលក់ខ្លួន។ Gan Lulu និយាយថា ៖ "អ្នករាល់គ្នា
គិតថា ខ្ញុំគឺជាស្រីខូចលំដាប់ខ្ពស់ នៅពេលដែលខ្ញុំបានបញ្ចេញភាពសិចស៊ីជាបន្ដបន្ទាប់ ហើយ
មានអ្នកខ្លះថែមទាំង ដាក់តម្លៃខ្លួនចំពោះខ្ញុំទៀតផង។ យើងខ្ញុំ ជាអ្នកសិល្បៈ គឺសុទ្ធតែជាអ្នក
រងគ្រោះនៃការបញ្ចេញពាក្យចចាមអារ៉ាមដ៏ថោកទាបនេះ"។

Gan Lulu​ បន្ថែមថា ៖ "ដើម្បីទទួលបានប្រាក់ តាមរយៈភាពសិចស៊ី ខ្ញុំមិនចាំបាច់គេងជាមួយនឹង
អ្នកណានោះទេ។ ការរកបានប្រាក់ដោយសារការគេងជាមួយអ្នកណានោះ គឺជារឿងដ៏គួរអោយ
អាមាសបំផុត និងមិនស្របច្បាប់។ ខ្ញុំត្រូវការអាពាហ៍ពិពាហ៍ និងក្លាយជាអ្នកមានដោយសារស្វាមី
គឺមិនមែនដោយសារការលក់ខ្លួននោះឡើយ"៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14


Tags: Gan Lulu china star star sexy