ខឹងបុគ្គលិកនៅការិយាល័យប្រមូលពន្ធដា មិនអោយមើលឯកសារដីធ្លីជាច្រើនថ្ងៃ កសិករ
ឥណ្ឌាពីរនាក់ បានព្រលែងពស់វែកសងសឹក។
ដោយសារតែខឹងនឹងបុគ្គលិកនៅការិយាល័យប្រមូលពន្ធដា មិនអោយមើលឯកសារដីធ្លីជា
ច្រើនថ្ងៃ កសិករឥណ្ឌាពីរនាក់ បានព្រលែងពស់រាប់សិបក្បាលចូលទៅក្នុងការិយាល័យ បង្ក
ភាពភ័យខ្លាចដើម្បីសងសឹក។ ករណីនេះបានកើតឡើងកាលពីរសៀលថ្ងៃទី ៣០ កន្លងទៅ
នៅឯការិយាល័យប្រមូលពន្ធដាក្នុងក្រុង Basti ប្រទេសឥណ្ឌា។
ពស់ប្រមាណជា ៤០ ក្បាល ត្រូវបានគេព្រលែងអោយចូលទៅក្នុងការិយាល័យប្រមូលពន្ធ
មួយកន្លែងនៅក្នុងម៉ោងធ្វើការ ក្នុងនោះមានពស់វែកចំនួន ៤ក្បាលផងដែរ។ ក្រុមបុគ្គលិក
នៅទីនេះបានចែកជើងគ្នារត់ អ្នកលឿនជាងគេក៏បានគេចរួចពីបន្ទប់ ចំណែកអ្នកនៅជាប់ក្នុង
បន្ទប់ក៏ត្រូវឡើងលើតុដើម្បីគេចពីធ្មេញពិសរបស់សត្វពស់ទាំងនោះ។
សាក្សីម្នាក់បាននិយាយថា ៖ �មានពស់ខ្លះ បានវាឡើងលើតុ កៅអី ស្ថានភាពនោះគឺពិតជា
គួរអោយខ្លាចណាស់។ ក្រោយមក មានមនុស្សរាប់រយនាក់ប្រដាប់ដោយដំបង បានប្រមូល
ផ្ដុំគ្នានៅខាងក្រៅ ស្រែកទាមទារវាយសម្លាប់ពោះទាំងនោះ�។
បន្ទាប់មក គេឃើញមាននគរបាល និងក្រុមអ្នកចាប់ពស់មកដល់ ក្រោយមកក៏បានចាប់ប្រ
មូលពស់ទាំងនោះយកទៅបាត់។ ក្នុងករណីនេះ ពុំបណ្ដាលអោយមានអ្នកស្លាប់ ឬរងរបួស
ដោយសារពស់ចិកនោះដែរ។
មូលហេតុដែលនាំអោយមានបញ្ហានេះកើតឡើងគឺដោយសារតែ មានកសិករមួយចំនួន បាន
ស្នើសុំពិនិត្យឯកសារដែលទាក់ទឹននឹងដីធ្លីរបស់ពួកគេដែលនៅក្នុងភូមិ Narharpur ក្បែរកន្លែង
កើតហេតុ ប៉ុន្ដែ ក្រុមមន្ដ្រីពន្ធដាបានបដិសេធមិនអោយមើលក្នុងរយៈពេលជាច្រើនសប្ដាហ៍
ដែលសកម្មភាពនេះត្រូវបានកសិករមួយចំនួនយល់ថា ជាវិធីទាមទារប្រាក់ក្រោមតុ ពីក្រុម
កសិករ អំពើនេះបានធ្វើអោយកសិករមានការក្ដៅក្រហាយចិត្តក៏សម្រេចយកពស់មកព្រលែង
បំភ័យមន្ដ្រីពន្ធដាមុខលុយទាំងនេះតែម្ដង។
ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ន ក្រុមនគរបាលកំពុងធ្វើការស៊ើបអង្កេតលើករណី
ខាងលើ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ DM