CamNews

មិនគួរឲ្យជឿ 

វីដេអូ ប្រជុំទៅដោយ បណ្តាគូស្នេហ៍ ឈ្លោះគ្នា កណ្តាលក្រុង

ប្លែកៗ ៖ Would You Step In? គឺជាខ្សែអាថ៍ វីដេអូ ដែលត្រូវបាន គេរៀបចំឡើង ក្នុងគោលបំណង ដើម្បីចង់ដឹង ថាតើ ក្រុមមនុស្ស ដែលជាមហាជន ធ្វើដំណើរ តាមដងផ្លូវសាធារណៈនោះ ពិតជាមាន ប្រតិកម្ម យ៉ាងណា បើសិនណា ពិតជា បានឃើញ បណ្តាគូស្នេហ៍ មួយចំនួន មានការ ឈ្លោះប្រកែក គ្នាឬក៏ទាស់ ពាក្យសម្តីគ្នា នៅតាមទីសាធារណៈ ។

បើយោងតាមការវាស់ស្ទង់មតិ ក៏ដូចជា រៀបចំឡើង យ៉ាងដូច្នេះ គេឃើញ បណ្តា ក្រុមមនុស្ស មួយ ចំនួនបានតាំងខ្លួន ចូលមកធ្វើបទ អន្តរាគមន៍ ពោលគឺ ធ្វើការឃាត់ជម្លោះ ដែលកើតឡើងនោះ រវាង គូស្នេហ៍ សង្សារទាំងពីរនាក់ ផ្ទុយទៅវិញ មានពេលខ្លះ បើទោះជា មានករណី ឈ្លោះប្រកែកគ្នា នៅ កណ្តាលវាល យ៉ាងណាក៏ដោយចុះ ក៏ក្រុមមនុស្ស មួយចំនួន បានត្រឹមតែឈរ មើល និងដើរហួស តែប៉ុណ្ណោះ ។

យ៉ាងណាមិញ ប្រសិនណា បើលោកអ្នក ពិតជាបានជួប ហេតុការណ៍ យ៉ាងដូច្នេះមែននោះ តើលោក អ្នកនឹង មានប្រតិកម្ម យ៉ាងដូចម្តេច ? ដើរហួស ? ធ្វើមិនដឹង ? ជួយសម្រួល ? ប្តឹងប៉ូលីស ? ឬក៏ធ្វើ បទអន្តរាគមន៍ភ្លាមៗ ? ជាការ ប្រសើរ បើសិន លោកអ្នក ពិតជាបានជួប នឹងហេតុការណ៍ យ៉ាងដូច្នេះមែន នោះ គួរណា ជួយធ្វើបទអន្តរាគមន៍ តាមរយៈការសម្រួល សម្តី បើមិន ដូច្នេះទេ ពួកគេ អាច ឈាន ដល់ថ្នាក់ ប្រើជាអំពើហឹង្សា ក៏ថាបាន ដូច្នេះ ត្រូវ បង្ការ ទុកមុន ទើបជា ការប្រសើរ មុននឹងអ្វីៗហួស ពេល ដូចពាក្យស្លោកមួយដែលបានពោលថា "ការពារ ប្រសើរជាជាង ព្យាបាល" ។ ទន្ទឹមនឹងនេះ បើ តាមការអោយដឹង ពីទំព័រសារព័ត៌មាន អាស៊ីវ័ន បេក្ខភាព វីដេអូ ខាងក្រោមនេះ ត្រូវបានគេថត និង រៀបចំឡើង នៅក្នុងប្រទេស សឹង្ហបុរី ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន


Tags: Asean Vietnam Cambodia Xinhaunet Singapore Malaysia