រូបថតថ្មីៗចុងក្រោរបស់ Lady Gaga ត្រូវបានគេប្រទះឃើញថាជិះរទេះថ្មីដែលដាក់ស្បែក
ក្រណាត់ម៉ូតដ៏ល្បីគឺ LV បន្ទាប់ពីកៅអីរុញមាសទំហំ 24 ការ៉ាត់របស់នាងបានបង្ហាញ ។
ប្រភពព័តមានក៏បានប្រាប់ដែរថាកាលពីថ្ងៃ អង្គារ សប្តាហ៍មុនក្នុងពិធីខួបកំណើតរបស់មិត្ត
ប្រុសនាងលោក Taylor Kinney គេក៏បានឃើញនាងជិះកៅអី LV ដែរគ្រាន់តែម៉ូតផ្សេង ។
គួរបញ្ជាក់ផងដែរថា Lady Gaga បានធ្លាក់ខ្លួនជិះកៅអីរុញនេះដោយសារតែរបួសវះកាត់
របស់នាងមិនទាន់ជាសះស្បើយនៅឡើយ គ្រូពេទ្យបានប្រាប់ថានាងនឹងត្រូវជិះកៅអីរុញ
នេះរយះពេល ៧ ខែទំរាំតែមុខរបួសនាងជាសះស្បើយ នឹងអាចដើរបានវិញធម្មតា ៕