ការប្រឆាំងជាមួយនិងជំងឺ មហារីក ត្រូវបានគេធ្វើតាមរបៀបផ្សេងៗ ប្លែកៗពីគ្នាដើម្បី ផ្តល់
ដំណឹងនិងជួយទប់ស្កាត់ជំងឺនេះ អោយបានច្រើនជាងមុន ។ ហើយក្នុងនោះផងដែរ ការថត
រូបស្រាត គឺពេញនិយមជាងគេ ក្នុងការទប់ស្កាត់និងប្រឆាំង ជំងឺមហារីកសុដន់ ។
ថ្មីៗនេះ មានតារាស្រីរបស់ចិនជាច្រើន បានថតរូបអាក្រាតកាយ ដោយមានត្រឹមក្រណាត់
បន្តិចបន្តួចប៉ុណ្ណោះ ដើម្បីបិទបាំង ។ ការថតរូបអាក្រាតនេះដែរ គឺជាការប្រឆាំង និងជំងឺមហា
រីកសុដន់ ដែលកើតឡើងចំពោះស្រ្តី ហើយពិបាកទប់ទល់ ដែលរៀបចំដោយ ទស្សនាវដ្ដីមួយ
របស់ចិនឈ្មោះថា Trendshealth ។
ដោយសារតែជំងឺ មហារីកសុដន់ ពិបាកនិងបញ្ចៀសផុត ដូចនេះពួកគេថតរូបនេះឡើង ដើម្បី
ប្រឆាំង និងជួយលើកទឹកចិត្ត ដល់អ្នកជំងឺទាំងអស់គ្នា ដើម្បីមានសង្ឃឹមនិងភាពរឹងមាំ រស់នៅ
តទៅទៀត ។ នៅខាងក្រោមនេះតារាស្រីទាំងនោះមានដូចជា Boi Na Yao, Wang Lee Kun,
Zhang Dao ជាដើម ៕