យូរណាស់មកហើយនៅមុនពេលដែលភូសជួបជាមួយនិងស្រ៊េក ភាពជាអ្នកប្រយុទ្ធដ៏
ល្បីល្បាញ គូសេ្នហ៍ និងអ្នកដែលត្រូវបានចាត់ទុកជាជនក្រៅច្បាប់ ភូសអ៊ីនប៊ូតក្លាយ
ជាវីរបុរសម្នាក់ នៅពេលដែលគាត់ចាប់ផ្តើមនូវដំណើរផ្សងព្រេងជាមួយនិងឆ្មាអនាថា
ឃ៊ិតធីសូវផរដែលរឹងមាំនិងឆ្លាត ហើយនិងមេគំនិតហ៊មធីដ៉ាមធីដើម្បីជួយទីក្រុងរបស់
គាត់។ នេះគឺជារឿងពិតរបស់សត្វឆ្មា អភូតកថា រឿងព្រេង�ស្បែកជើង។
បើយោងតាមការស្ថិតិរបស់នាយកដ្ឋានភាពយន្តអាមេរិកបានឲ្យដឹងថា ក្នុងសប្តាហ៍បញ្ចាំង
ដំបូងនេះ ហើយគ្រាន់តែនៅរោងភាពយន្តអាមេរិក និងកាណដា រឿង Pussin Boots អាច
រកបានដល់ទៅ ៣៤លានដុល្លារបាត់ទៅហើយ ដែលនេះគឺលើសកំណត់ត្រារឿងប្រចាំ
សប្ដាហ៍បុណ្យ Halloween របស់រឿងរន្ធត់ Saw 3 ដែលធ្លាប់រកបាន ៣៣,៦លានដុល្លារ។
ក្រុមហ៊ុន DreamWorks Animation ដែលបានចំណាយប្រាក់ ១៣០លានដុល្លារដើម្បី
ផលិតរឿង Puss in Boots នេះ បានបញ្ជាក់ឲ្យដឹងថា ការរកបានប្រាក់ចំណូលនាសប្ដាហ៍
ដំបូងនេះ គឺដូចដែលអ្វីដែលបានរំពឹងទុក។
រឿងនេះពិតជាធ្វើអោយគេចាប់អារម្មណ៍ខ្លាំងណាស់។ ថ្វីបើជាភាគយន្ដជីវចល ដ៏គួរ
អោយអស់សំណើចផងដែរ។ ប៉ុន្ដែវាបានបង្ហាញសកម្មភាពដែលគួរអោយយកមក
ពិចារណា។ Puss in Boots នឹងបញ្ជាំងនៅរោងភាពយន្ត Legend ចាប់ពីថ្ងៃទី៨ ខែធ្នូរ
ឆ្នាំ២០១១ នេះតទៅ។
ប្រភព៖ Legend Cinema
ដោយ៖ មិនា