CamNews

ប្លែកៗ 

ពហុ​កី​ឡ​ដ្ឋាន​មួយ​ប្រែ​ក្លាយ ​ដូច​ជាអាង​ទឹក​យក្ស​ ក្រោយកើត​មាន​ភ្លៀង​ធ្លាក់​ដ៏​ខ្លាំង

(ចិន)៖ ពហុកីឡដ្ឋានបាល់ទាត់មួយ នៅប្រទេសចិន ពិតជាធ្វើឲ្យ​ប្រជាជន មានការភ្ញាក់ផ្អើលណាស់ បន្ទាប់ពីវាពោរពេញទៅដោយទឹកពេញ មើលទៅដូចជាអាងទឹកយក្ស ដ៏មួយអញ្ចឹងក្រោយកើត​មានភ្លៀង​ធ្លាក់យ៉ាងខ្លាំង។

ពហុកីឡាដ្ឋាន Mingtang ស្ថិតនៅ​តំបន់ Ezhou វាជាលើកដំបូងហើយ ក្នុងរយៈពេល៣០ឆ្នាំមកនេះ ដែលពហុកីឡដ្ឋានមួយនក្លាយជា ជំនន់ទឹកភ្លៀង បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យមនុស្ស២៧នាក់ស្លាប់ និង១៦នាក់បាត់ខ្លួន។

តាមតួលេខសរុប ​នៃ​ប្រជាជនដែលរងគ្រោះដល់ជីវិត ក្រោយពីជំនន់ទឹកភ្លៀងដ៏ខ្លាំងក្លា ក្នុងប្រទេសនេះ មានចំនួនដល់១៨៦នាក់ហើយ ដែលមន្ត្រីរដ្ឋបានប៉ាន់ប្រមាណថា លំនៅដ្ឋានប្រជាពលរដ្ឋរាប់ពាន់ខ្នង ត្រូវបានគំរាមកំហែងដោយទឹកជំនន់ ហើយពហុកីឡាដ្ឋាន ដែលជន់លិចដូចជា អាងស្តុកទឹកដ៏ធំនោះ ត្រូវបានគេថតយកទៅបង្ហោះ លើបណ្តាញសង្គម ផងដែរ៕





ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: china Chemical Int news Hot news