CamNews

ប្លែកៗ 

លេងបាល់ nude ដើម្បីគាំទ្រអង្គការការពារសត្វ

កីឡាការនីបាល់ឱបនៅក្នុងក្រុម Toronto Triumph នឹងចូលរួមក្នុងការប្រកួតដោយមិនស្លៀក
ពាក់អ្វីទាំងអស់ក្រៅពីទ្រនាប់ការពារស្មា​​ ដើម្បីសំដែងការគាំទ្រចំពោះសកម្មភាពការពារសត្វ។


កីឡាការនីបាល់ឱបរបស់ក្រុម Toronto Triumph ដែលចូលរួមក្នុងការប្រកួត Lingerie Football
League (ពាន់រង្វាន់ផ្នែកបាល់ឱបសម្រាប់នារី) បានសម្រេចចិត្តថានឹងគាំទ្រក្រុមអ្នកការពារ
ផលប្រយោជន៍សត្វនៅក្នុងយុទ្ធនាការប្រឆាំងនឹងការយករោមសត្វមកធ្វើជំនួញ ដោយពួកគេ
នឹងធ្វើការប្រកួតលេងបាល់ឱបក្នុងសភាពអាក្រាតកាយរវាងសមជិកក្នុងក្រុមមួយនេះ។

កីឡាការនីនៅក្នុងក្រុម Toronto Triumph នឹងចូលរួមប្រកួតក្នុងស្ថានភាពមិនស្លៀកពាក់អ្វី
ទាំងអស់ ក្រៅពីទ្រនាប់ការពារស្មារបស់ពួកនាង។


លើសពីនេះទៀត ក្រុមកីឡាការនីនេះ ក៏ធ្លាប់បានចូលរួមធ្វើបាតុកម្មមួយដែលគាំទ្រអង្គការ
ការពារសត្វនៅក្នុងក្រុងតំបន់ Eaton ក្រុង​ Toronto កាលពីដើមសប្ដាហ៍នេះ និងមានវត្ដមាន
នៅក្នុងខ្លីបវីដេអូមួយ ដែលអំពាវនាវសូមកុំអោយមានការទិញសំលៀកបំពាក់ធ្វើពីរោមសត្វ
ក្នុងរដូវបុណ្យណូអែលនេះ ។ នៅក្នុងខ្លីវីដេអូនោះ គេក៏បានឃើញរូបភាពសត្វជាច្រើនប្រភេទ
ត្រូវបានមនុស្សធ្វើបាប ក្នុងនោះ សត្វទន្សាយត្រូវបានគេឆក់នឹងភ្លើងអគ្គិសនី ដំរីត្រូវបានគេ
វាយជាដើម។ល។​

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Daily Mail

Tags: sexystrangegirlunbelievablerugby