CamNews

តារា 

ការពិតចឹងតើទើប Boy មិនទៅចូលរួមក្នុងថ្ងៃភ្ជាប់ពាក្យនាង Margie

កំសាន្ត​ ៖ តារាសម្តែង លោក Boy Pakorn និងនាង Margie Rasri ត្រូវបានគេស្គាល់ថា អ្នកទាំងពីរមិនត្រឹមតែជាមិត្តនៅក្នុងវិស័យសិល្បៈនោះទេ ពួកគេថែមទាំងរាប់អានគ្នាយ៉ាងជ្រាលជ្រៅទៀតផង ។ 

អ្វីដែលគួរឲ្យអោយសោកស្តាយនោះគឺ Boy Pakorn បានប្រាប់ពីមូលហេតុដែលលោកមិនបានទៅចូលរួមក្នុងថ្ងៃភ្ជាប់ពាក្យរបស់ Margie rasri និង Pok Chirathivat កាលពីថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០១៧ ដោយសារតែតារាសម្តែងវ័យ ៣៣ ឆ្នាំរូបនេះ រវល់ត្រូវទៅធ្វើការនៅឯខេត្ត Kamphaeng Phet ក្នុងថ្ងៃភ្ជាប់ពាក្យនោះ ។ 

តួប្រុសក្នុងរឿង "បងមិនមែនភេទទី៣" បន្ថែមទៀតថា រហូតមកទល់ថ្ងៃនេះ លោកនៅមិនទាន់បានផ្ញើរពាក្យពេជន៍ជូនពរទៅដល់ Margie នៅឡើយទេ ព្រោះដូចដែលលោកធ្លាប់ប្រាប់ចឹង គឺខ្លួននៅមមាញឹកនឹងការងារនៅតាមខេត្ត ។ 

គួរបញ្ជាក់ឲ្យដឹងថា Margie Rasri និង Pok Chirathivat នឹងរៀបការនៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៧ ខាងមុននេះ ៕


នាង Margie Rasri និងលោក Pok Chirathivat 



លោក Boy Pakorn

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar 


Tags: Margie rasri Pok Chirathivat Boy Pakorn