CamNews

តារា 

យ៉ុង ច័ន្ទកណ្ណិកា បញ្ចេញ​ប្រតិកម្ម ក្រោយ​ផ្ទុះ​រឿង​ក្តៅ​ស្លឹក​ត្រចៀក ដោយសារ​លុយ $7

ភ្នំពេញៈ ក្រោយពីគេហទំព័រ Looking TODAY បានចេញផ្សាយអត្ថបទមួយ ដែលមានចំណងជើង ថា “យ៉ុង ច័ន្ទកណ្ណិកា ក្តៅចុងច្រមុះនឹងលុយ៧ដុល្លារ” រួចមិនទាន់បាន១ថ្ងៃ ស្រួលបួលផង ស្រាប់ តែស្រីស្រស់តូចច្រឡឹង កញ្ញា យ៉ុង ច័ន្ទកណ្ណិកា ក៏បានប្រញាប់ ចេញមុខប្រតិកម្មភ្លាមៗ ដោយនាង បានច្រានចោល ព័ត៌មាននេះថា នាងមិនបានប្រកាន់ទោសអូស ដំណើរលើនារីម្នាក់នោះទេ គឺនាង គ្រាន់តែចង់ប្រកាស ឲ្យអ្នករកស៊ីបើករបរ ដូចនាងមានការប្រុងប្រយ័ត្ន កុំឲ្យជួបរឿងដូចនាងតែ ប៉ុណ្ណោះ ។

បន្ទាប់ពីតារាចម្រៀងម្ចាស់បទ “វាចាស្រីឡង់សេ” កញ្ញា យ៉ុង ច័ន្ទកណ្ណិកា បានបង្ហោះពាក្យសម្តី ហាក់មានការខឹងសម្បារ ទៅលើនារីម្នាក់ នៅលើបណ្តាញ Facebook ដែលបានមកធ្វើសក់ផាត់ មុខនៅ ហាងរបស់នាងអស់៧ដុល្លារ តែមិនឲ្យលុយ ដោយយកលេសថា ភ្លេចយកលុយមកទៅ វិញ ហើយរហូតដល់ពេលនេះ នាងនៅមិនទាន់ឃើញនារីនោះ យកលុយទៅឲ្យនាងទេទើប នាង សម្រេចចិត្តយករូបនារីនោះ មកបង្ហោះនិង សរសេរពាក្យសម្តីនោះតែម្តងទៅ ។

កញ្ញា យ៉ុង ច័ន្ទកណ្ណិកា បានចេញមុខបកស្រាយភ្លាមៗ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook របស់នាង ដោយសរសេរជាភាសាខ្មែរថា “ខ្ញុំសូមខ្លាចហើយ បងខាងសារព័ត៌មាន បងសរសេរនេះ ធ្វើដូចខ្ញុំមិនដែលស្គាល់លុយ7$ ចឹង ហើយខ្ញុំក៏មិនបាន និយាយគម្រាមគេដែរ។ គោលជំហរខ្ញុំគឺគ្រាន់តែ ចង់ឲ្យអ្នកដែលមាន ការកស៊ីដូចខ្ញុំប្រយ័ត្ន កុំអោយដូចខ្ញុំទៀត ព្រោះ មិនមែនជាលើកទីមួយទេ សម្រាប់ ហាងខ្ញុំទេ បងខាងសារព័ត៌មានសរសេរចឹង ធ្វើអោយរឿងតូច ទៅជារឿងធំហើយ”។

នាងបានសរសេរដោយទទូច ទៅដល់បណ្តាញសារព័ត៌មាន និងបង្ហាញពីការខ្លាចរអា ប៉ះពាល់ ប្រជាប្រិយភាព របស់នាងទៀតថា “សូមមេត្តាមើលឲ្យ ច្បាស់ន័យរបស់ខ្ញុំម្តងទៀត ហើយឈប់ ប្រើនូវពាក្យថា ខ្ញុំគម្រាមគេ ព្រោះពាក្យនេះគឺខុសច្បាប់ នឹងប៉ះពាល់ដល់កិត្តិយសខ្ញុំ។ អរគុណ ចំពោះ បងអ្នកសារព័ត៌មាន ដែលយកចិត្តទុកដាក់ចំពោះខ្ញុំ” ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: yong chan kanika Entertainment Khmer super star Singer យ៉ុង ច័ន្ទកណ្ណិកា