ស្កុតឡែន៖ នៅពេលដែលគេបង្ហោះរូបភាពវីដេអូ នៃការផ្ដួលរលំនៃអាគារដ៏ធំមួយ ដោយប្រើ
រយៈពេលត្រឹមតែមួយពព្រិភ្នែកនោះ គឺបាធ្វើអោយមនុស្ស ជាច្រើនមានការភ្ងាក់ផ្លើល និងកោត
ស្ងប់ស្ងែង ទៅក្រុមអ្នកជំនាញយ៉ាងខ្លាំង។
អាគារដែលត្រូវបានគេផ្ដួលរលំនេះ គឺមានទីទាំងស្ថិតនៅតំបន់ Barulloch ទីក្រុង Glasgo ប្រ
ទេសស្កុតឡែន។ អាគារនេះទៀតសោត គឺត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន GHA ដែល
មានកម្ពស់ ៣១ជាន់ ដែលស្មើនឹង ៨៩ម៉ែត្រ។
ទោះបីជាយ៉ាងណាក៏ដោយ ការផ្ដួលរលំនៃអាគារនេះ គឺប្រហែលជាបណ្ដាយមកពីរដ្ឋយល់
ឃើញថា ក្រុមហ៊ុនខាងលើ មិនបានសាងសង់អាគារនេះ អោយត្រូវតាមស្ដង់ដាត្រឹមត្រូវ ដែល
វាអាចបង្ករហេតុគ្រោះថ្នាក់ដល់អ្នករស់នៅពេលថ្ងៃអនាគត។ នេះជាវីដេអូក្លីប សូមចុចដើម្បី
មើល៕
ដោយ៖ ណារិន្ទ
ប្រភព៖ dailymail