CamNews

ប្លែកៗ 

ឈុតឆាកសំដែងបង្ហាញ"ឈុតក្នុង" លើរយៈកំពស់ជាង ៤.០០០ម៉ែត្រ

ក្រុមហ៊ុនសំលៀកបំពាក់ឈុតក្នុងមួយរបស់ប្រទេស កូឡុំប៊ី បានបង្កើតនូវផ្ទាំងទស្សនីយភាព
មួយគួរអោយភ្ញាក់ផ្អើលនិងទាក់ទាញបំផុតក្នុងការធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មអោយសមិទ្ធ
ផលម៉ូដសំលៀកបំពាក់របស់ខ្លួននៅខណៈពេលនៃការធ្វើដំណើរលើយន្តហោះមួយដែលបាន
ហោះហើរលើរយៈកំពស់ជាង ៤.០០០ម៉ែត្រ។

អ្នកធ្វើដំណើរទាំងឡាយរបស់ក្រុមហ៊ុនអាកាសចរណ៍ BoA នៅក្នុងដំណើរហោះហើរចេញពី
La Paz ឆ្ពោះទៅកាន់ Cochabamba មានឱកាសដ៏ពិសេសបំផុតមួយខណៈពេលដែលពួកគេ
បានមានឱកាសគយគន់ក៏ដូចជាការទស្សនាកំសាន្តអារម្មណ៍នូវផ្ទាំងទស្សនីយភាពនៃឈុត
ឆាកសំដែងបង្ហាញ ឈុតក្នុង ពីសំណាក់នារីអូតេស្តដ៏ស្រស់ស្អាតពេញមួយរយៈពេលនៃការ
ធ្វើដំណើររបស់ខ្លួននោះ។

ដំបូងឡើយបណ្តាអ្នកធ្វើដំណើរទាំងឡាយគិតថានេះគ្រាន់តែជាការសំដែងឈុតឆាកប្លែកៗ
ដើម្បីជាការផ្លាស់ប្តូរបរិយាកាសពីបណ្តានារីអូតេស្តប៉ុណ្ណោះ។ ប៉ុន្តែផ្ទុយទៅវិញវាគឺជាផ្ទាំង
ទស្សនីយភាពនៃការផ្សព្វផ្សាយពាណិជ្ជកម្មអោយផលិតផលសំលៀកបំពាក់ឈុតក្នុងរបស់
ក្រុមហ៊ុនសំលៀកបំពាក់ Ronied ទៅវិញ។

ចំពោះឈុតឆាកនៃការសំដែងនេះមិនបានធ្វើអោយអ្នកដំណើរទូទៅនៅលើយន្តហោះនោះ
មានការនឿយណាយធុញទ្រាន់នោះទេ ផ្ទុយទៅវិញទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង
ហើយពួកគេក៏បានយកកាមេរ៉ា ក៏ដូចជាទូរស័ព្ទមកថតរូបភាពនិងវីដេអូទុកជាអនុស្សាវរីយ៍
ស្តីពីទិដ្ឋភាពដ៏កម្រមាននេះទៀតផងដែរ។



អ្នកបង្ហាញម៉ូដម្នាក់អោយដឹងថា" ឈុតឆាកសំដែងនៅលើយន្តហោះ-ខ្ញុំគិតថាខ្លួនឯងកំពុង
តែស្ថិតនៅលើកំពូលនៃកំពូលយ៉ាងដូច្នោះ។ ខ្ញុំមិនដែលសំដែងឈុតឆាកបែបនេះម្តងណា
នោះទេពីមុនមក ហើយពេលនេះខ្ញុំមានអារម្មណ៍ថាមានសុភមង្គលខ្លាំងណាស់ បើទោះបី
ជាមមារញឹកបន្តិចដោយសារតែឡើងចុះៗលើយន្តហោះជាច្រើនក៏ដោយ"៕

ប្រភព៖ Nodeju
ដោយ៖ រស្មី

Tags: strangefunnyunbelieablecochabambala pazronied