កូនក្រមុំជិតរៀបការម្នាក់អាយុ៣៨ឆ្នាំ រស់នៅប្រទេសអាឡឺម៉ង់មានNicknameថា
"NicoleBlow37" បានសំរេចចិត្តដាក់លក់ដេញថ្លៃរាត្រីក្រេបទឹកឃ្មុំ"Honeymoon"
របស់ខ្លួននៅលើអ៊ីនធើណេត។
ការសំរេចចិត្តរបស់នារីម្នាក់នេះវាជារឿងដ៏ចម្លែកមួយហើយ តែអ្វីដែលកាន់តែចម្លែកទៀតនោះគឺ ប្តីជិតរៀបការរបស់នាងក៏យល់ព្រមក្នុងរឿងនេះដែរ។បច្ចុប្បន្ន"រាត្រីទឹកឃ្មុំ"របស់នាងកំពុងមានតំលៃ
366 Euro។
នារីម្នាក់នេះបានចែករំលែកថា: "ខ្មុំចង់រួមដំណេកជាមួយបុរសម្នាក់ផ្សេងទៀត ក្នុងរាត្រីទឹកឃ្មុំនៅ
ចំពោះមុខប្តីរបស់ខ្ញុំ។ ពួកខ្ញុំនឹងជួបគ្នានៅក្នុងBarមួយ ហើយបន្ទាប់មកយើងនឹងចូលទៅក្នុងបន្ទប់
ក្រេបទឹកឃ្មុំក្នុងសណ្ឋាគារ។ ខ្ញុំនឹងយកទៅជាមួយនូវឯកសាររៀបអាពាហ៏ពិពាហ៏ដើម្បីបញ្ជាក់ឲ្យ
ច្បាស់ថា នោះពិតជារាត្រីក្រេបទឹកឃ្មុំរបស់ខ្ញុំមែន"។ មានតែអ្នកដែលបានផ្ញើរូបថតមកមុនតែ
ប៉ុណ្ណោះទើបអាចចូលរួមក្នុងការដេញថ្លៃនេះបាន។ កូនក្រមុំដ៏ចម្លែកនេះក៏បានបន្ថែមថា អ្នកដែល
ទិញបានរាត្រីទឹកឃ្មុំរបស់នាងត្រូវបង់ថ្លៃបន្ទប់រាត្រីក្រេបទឹកឃ្មុំនៅសណ្ឋាគារផងដែរ។ ហើយទន្ទឹម
នឹងនោះ បុរសម្នាក់នោះត្រូវស្លៀកពាក់អោយបានស្អាតបាត មានសីលធម៌ ចេះគោរពស្រ្តីភេទ៕
ដោយ៖ ណាណូ
ប្រភព៖ K14