CamNews

តន្រ្តី 

Lady Gaga ស្រាតផ្សព្វផ្សាយអំពី ចំរៀងថ្មី

ជាថ្មីម្តងទៀត Lady Gaga បានចេញមុខមក ដើម្បីផ្សព្វផ្សាយអំពីចំរៀងថ្មីរបស់នាង ដែលធ្វើ
អោយទស្សនិកជន ភ្ញាក់ផ្អើលជាខ្លាំង តាមប្រព័ន្ធបណ្តាញសង្គម Twitter ។

Lady Gaga "wearing nothing" to ...  advertising new single 1

អ្វីដែលធ្វើអោយទស្សនិកជន​ មានការភ្ញាក់ផ្អើលខ្លាំងនោះគឺ Lady Gaga ថតស្រាតអង្គុយលើ
កៅអី ដែលជាគ្រឿងបន្លាស់ អេឡិចត្រូនិច ដោយនាងពាក់តែស្រោមជើង ជាមួយនិង វែនតា
ចំលែកមួយប៉ុណ្ណោះ ក្រៅពីនេះ គឺស្រាតននលគកតែម្តង ។ Lady Gaga ប្រាប់ថាវាជាការផ្សព្វ
ផ្សាយអំពី Album និង ចំរៀងថ្មីរបស់នាង ដែលចេញក្នុងពេលឆាប់នេះដោយ Album មានឈ្មោះ
ថា " Artpop " ។

Lady Gaga "wearing nothing" to ...  2 new singles ad

ថ្មីៗនេះ Lady Gaga ក៏បានបង្ហោះរូបថតមួយសន្លឹក ផ្សេងទៀតដាក់ក្នុង Twitter ដែរ គឺជារូប
ផ្ទាំងគំនូរចំលែកមួយ ដែលមានឈ្មោះថា Applause ធ្វើអោយទស្សនិកជនទស្សទាយថា វា
ជាចំណងជើងបទថ្មីរបស់នាង ។ ព័ត៌មានដែលយើងធ្លាប់ដឹងរួចមកហើយនោះគឺ បទថ្មីដំបូង
របស់នាងនឹងចេញ នៅថ្ងៃទី ១៩ សីហា ខាងមុខនេះ ៕

 


ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: lady gaga star entertainment singer new album new album