CamNews

ភាពយន្ត 

David Beckham ថតរឿងថ្មីជាមួយ Taylor Swift ផ្អើលពេញពិភពហូលីវូដ

បន្ទាប់ពីលេចលឺ អំពីដំណឹងដែលថា David Beckham នឹងចូលសំដែងភាពយន្ត ដោយមាន
ការជ្រោមជ្រែងពី Tom Cruise ហើយវាក៏ជាក្តីស្រមៃរបស់គាត់ទៀតផងនោះ ពេលនេះអតីត
តារាបាល់ទាត់ David Beckham បានសំរេចក្តីស្រមៃរបស់គាត់ហើយ ។



Taylor Swift ដែលជាអ្នកនិពន្ធ និងតារាចំរៀងវ័យក្មេងដ៏មានទេព្យកោសល្យម្នាក់នោះ ក៏ត្រូវ
បានអ្នកដឹកនាំរៀង ជ្រើសរើសយកមកសំដែង ក្នុងរឿងថ្មីមួយនេះដែរ ។ អ្នកដឹកនាំរឿងបាន
និយាយថា Taylor Swift ពិតជាសាកសមជាមួយនិង រឿងនិងតួជាចារនារីវ័យក្មេងខ្លាំងណាស់
ព្រោះសម្ថភាពសំដែងរបស់នាង គឺដូចធម្មជាតិតែម្តង គួបផ្សំនាងមិនសូវចេញមុខក្នុង វិស័យ
ភាពយន្តផង ដូចនេះវានឹងធ្វើអោយទស្សនិកជន ប្លែកភ្នែកជាក់ជាមិនខាន ។ Taylor Swift នឹង
សំដែងជាតួ ចារនារីវ័យក្មេង ដែលចេះក្បាច់គុន និងមានសមត្ថភាពខ្ពស់ ដូចនេះនាងត្រូវចាប់
ផ្តើមហាត់ក្បាច់គុន ពីពេលនេះទៅហើយ ។



ចំណែក Beckham នៅមិនទាន់ដឹងថា គាត់នឹងសំដែងតួអ្វីមួយអោយច្បាស់ឡើយ តែបើតាម
ការណែនាំនិងដំណឹង អ្នកដែលនៅជិតបានអោយដឹងថា Beckham នឹងសំដែងជាតួចិត្តអាក្រក់
ជាមួយនិង តារាសំដែងជើងចាស់ដ៏ល្បីម្នាក់គឺ Samuel L Jackson ដែលជាអ្នកសំដែង តួចាប់ជំរិត
Taylor Swift ។



រឿងនេះមានចំណងជើងថា The Secret Service ដែលជារឿងដែលដកស្រង់ចេញពី សៀវភៅ
រឿងឈ្មោះ The Secret Service ដូចគ្នាដែលនិពន្ធដោយលោក Mark Miller និងកំពុងសរសេរ
ទៅជាភាពយន្តដោយលោក Jane Goldman ។ The Secret Service នឹងស្វាគមន៍ទស្សនិកជន
នៅក្នុងខែ ឧសភា ២០១៤ ៕

 


ដោយ ៖ លីលី
ប្រភព ៖ gossipcop 


Tags: david beckham star football actor actress movie singer taylor swift the secret service