តាំងតែពី កំពូលកីឡាករបាល់ទាត់សញ្ជាតិប័រទុយហ្កាល់ Ronaldo បានសាងស្នេហ៍ជាមួយនិង
តារាម៉ូដែលដ៏ស្រស់ស្អាត Irina Shayk រួចមក ពួកគេមិនដែលមានរឿងឈ្លោះប្រកែកដល់ថ្នាក់
បែកបាក់ឡើយ ។ ថ្មីៗនេះស្រីស្អាត Irina បានបង្ហើបអំពីគន្លឹះនៃការ ថែរក្សាក្តីស្រឡាញ់របស់
ពួកគេ អោយទស្សនិកជនបានដឹង ។
នៅក្នុងបទសំភាសន៍ មួយរបស់ទស្សនាវដ្ដី Vogue អាមេរិចសំរាប់ខែវិច្ឆិការ Irina ត្រូវបានពិធីករ
សំភាសន៍និងជជីកសួរ រហូតដល់រឿងទាក់ទងនិងជីវិតស្នេហាជាមួយ Ronaldo ។ Irina ក៏បង្ហើប
និងនិយាយដោយសប្បាយចិត្តថា នាងពិតជាសប្បាយចិត្តជាមួយនិងចំណងស្នេហ៍មួយនេះខ្លាំង
ណាស់ ព្រោះ Ronaldo តែងតែនៅក្បែរនិងជួយជាកំលាំងចិត្តនាងជានិច្ច ។ នាងបន្តថា Ronaldo
យល់និងដឹងចិត្តរបស់នាងច្បាស់ណាស់ ហើយអ្វីដែលពិសេសទៀតនោះគឺ Ronaldo តែងតែផ្តល់
ពេលវេលាជាមួយនាង ហើយយោគយល់អធ្យាស្រ័យ ជាមួយនិងការងាររបស់នាង ព្រោះនាងជា
តារាម៉ូដែលដូចនេះ នាងត្រូវដើរហើរច្រើនតែ Ronaldo មិនដែលប្រកាន់ឡើយ ។
ចំណុចទាំងនេះហើយ ទើបធ្វើអោយ Irina និង Ronaldo ស្រលាញ់គ្នាបានមកទល់ពេលនេះ បើ
ទោះបីជាមានពាក្យចចាអារ៉ាម អំពីការបែកបាក់ក៏ដោយ ។ ទោះបីអ្នកទាំង ២ ស្រឡាញ់គ្នាយ៉ាង
ណាក៏ដោយតែពួកគេ មិនទាន់គិតអំពីការរៀបការ បង្កើតគ្រួសារនៅឡើយទេ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ k14