ភ្នំពេញៈ បន្ទាប់ពីមានសារព័ត៌មាន ចុះផ្សាយ រិះគន់ទៅដល់តារាសម្តែង និងជាពិធីករល្បីឈ្មោះ
ប្រចាំស្ថានីយទូរទស្សន៍ ហង្សមាស លោក ញ៉ែម សុគន្ធ ត្រូវមហាជនធ្វើការរិះគន់ មិនសំចៃមាត់
លើ អត្តចរិកឆ្មើងឆ្មៃ ធ្វើមិនសមរម្យ ទៅលើប្រជាពលរដ្ឋ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍មួយ
កាលពីប៉ុន្មានថ្ងៃកន្លងទៅ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៣នេះ លោក ញ៉ែម សុគន្ធ បានលេច
វត្តមាន ចេញមុខបកស្រាយ នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស ក្នុងកម្មវិធីសន្តិសុខ សង្គមពេល
ព្រឹក ដោយទទួលស្គាល់ថា ចំពោះករណី គ្រោះថ្នាក់ចរាចរណ៍ ដែលសារព័ត៌មាន ចុះផ្សាយនោះ
គឺជាការពិត។
មានហេតុការណ៍ គ្រោះថ្នាក់ចរាចណ៍ ដែលបង្កឡើងដោយ រថយន្តសម្ដែងល្បីឈ្មោះ លោក ញ៉ែម
សុគន្ធ បានកើតឡើងនៅវេលាម៉ោង១២ និង ៤៥នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២៣ ខែសីហា
ឆ្នាំ២០១៣ ស្ថិតនៅម្តុំអូឡាំពិក ត្រង់ចំណុចផ្លូវលេខ១៥៧ កែង២៧៨ សង្កាត់អូឡាំពិក ខណ្ឌចំការ
មន ។ ករណីនេះ ត្រូវបានរងការចោទថា លោក ញ៉ែម សុគន្ធ បានបើករថយន្តទៅ បុករថយន្តរបស់
គេ ហើយបានបើកទ្វាចុះ ពីលើរថយន្តមកក្រៅ ដោយបញ្ចេញ ឭកពារខឹងសម្បារ ប្រើពាក្យសម្តី
ដៀលប្រមាថ មើលងាយខាងភាគី រថយន្តបាឡែន រួចហើយក៏ឡើង ជិះរថយន្តទៅបាត់ ដោយមិន
ព្រម ទទួលខុសត្រូវ និងដោះស្រាយ ចំពោះទង្វើ ដែលខ្លួនខុសនោះឡើយ។
ជុំវិញព័ត៌មាន ដែលលើកឡើងនេះ ដែលត្រូវបានតារាសម្តែង រាងខ្ពស់ស្រឡះមុខមាំ លោក ញ៉ែម
សុគន្ធ បានលេចវត្តមានចេញ មុខបកស្រាយ នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស ក្នុងកម្មវិធីសន្តិ
សុខពេលព្រឹក នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៣នេះ ដោយទទួលស្គាល់ថា ចំពោះគ្រោះថ្នាក់ ចរា
ចរណ៍ដែល សារព័ត៌មានចុះផ្សាយនោះ គឺជាការពិត ។ នៅយប់នោះ លោកពិតជាបាននៅ ក្នុង
ហេតុការណ៍នោះមែន ហើយលោក មិនដែលគិតថា ចង់គេចវេសមិន ទទួលការពិតអ្វីឡើយ ។
ជាក់ស្តែងដូចជាព្រឹកនេះ លោកបានមក ចូលរួមក្នុងកម្មវិធីនេះ ក្នុងគោលបំណងចង់ បកស្រាយ
ការពិត ក៏ដូចជាច្រានចោល ចំពោះព័ត៌មានផ្សាយថា លោកបានប្រើពាក្យ សំដីមិនសមរម្យ ទៅ
លើភាគីម្ខាងទៀត ។
ពិធីកររូបនោះបានប្រាប់ទៀតថា "ក្រោយពីមានបញ្ហានេះ មានសារព័ត៌មាន ក្នុងស្រុកជាច្រើន បាន
ចេញផ្សាយថា ខ្ញុំបានគេចវេស មិនទទួលខុសត្រូវ។ មិនតែប៉ុណ្ណោះ ថែមទាំងប្រើពាក្យសំដី ជេរប្រ
មាថ ទៅលើភាគីម្ខាងទៀតនេះ មិនមែនជារឿងពិតទេ នៅយប់ថ្ងៃកើតហេតុនោះ ខ្ញុំបានចុះមកមើល
រថយន្ត ហើយក៏បាននិយាយពាក្យសំដី មួយចំនួន ជាមួយភាគីម្ខាងទៀត តែដោយសារ ភាគីម្ខាង
នោះគេ គឺជាមន្ត្រីនគរបាល ហើយមានកាំភ្លើងផង ទើបខ្ញុំប្រញាប់ ចេញពីកន្លែងនោះ ខ្លាចមានបញ្ហា
ប៉ះពាល់ សុវត្ថិភាពរបស់ខ្ញុំ " ។
ពាក់ព័ន្ធនឹងការ ចេញមុខបកស្រាយ របស់តួឯកប្រុសក្នុងរឿង “កុមារី២៥ឆ្នាំ” លោក ញ៉ែម សុគន្ធ
គួរឲ្យភ្ញាក់ផ្អើលនេះ លោកក៏បានប្រាប់ទៀតថា មិនបានប្រើពាក្យសំដីជេរ ដៀលប្រមាថ មើលងាយ
ខាងភាគី រថយន្តបាឡែន ដូចការលើកឡើង កន្លងមកនោះទេ "ខ្ញុំសង្ឃឹមថាក្រោយពីខ្ញុំចេញ មុខបក
ស្រាយនាព្រឹកនេះ និងធ្វើឲ្យ មហាជនឈប់ យល់ច្រឡំលើខ្ញុំទៀត " នេះជាសម្ដីដែល តារាសម្ដែង
ញ៉ែម សុគន្ធ បានបន្ថែម៕
ព័ត៌មានកំសាន្ត ស្តីពីតារាៗ ដ៏សម្បូរបែប ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល