" Wrecking Ball " គឺជាវីដេអូចំរៀងថ្មីរបស់ Miley Cyrus ដែលនាងទើបតែចេញ កាលពីម្សិល
មិញនេះ ដែលធ្វើអោយទស្សនិកជន ភ្ញាក់ផ្អើលពីការស្រាតរបស់នាង មិនទាន់បាត់ផង ថ្ងៃនេះ
នាងមានដំណឹងថ្មីមួយទៀតហើយ ដែលកាន់តែមិនគួរអោយជឿ ។
កន្លងមក ក្រុមចំរៀងបុរស One Direction ធ្លាប់បានបើកកំណត់ត្រាថ្មីមួយនៅក្នុង Youtube គឺ
កំណត់ត្រាទទួលបានចំនួនអ្នកទស្សនា ១២,៣ លានដងក្នុងរយៈពេលមួយថ្ងៃ សំរាប់បទ " Best
Song Ever " ។ ចំណែកបទ " Wrecking Ball " ថ្មីរបស់ Miley Cyrus ក្នុងរយៈពេល ១៣ ម៉ោងរក
បានចំនួនអ្នកទស្សនា ១២,៣ លានដងទៅហើយ ។ បន្ទាប់ពីបង្ហោះបាន ២៤ ម៉ោងពេញ VEVO
និង Youtube បានប្រកាសកំណត់ត្រាថ្មីគឺចំនួនអ្នកទស្សនា ១៩,៣ លានដង ។
អាល់ប៊ុមថ្មីរបស់ Miley Cyrus មានឈ្មោះថា " Bangerz " ហើយនឹងចេញលក់ក្នុងថ្ងៃទី ៨ ខែតុលា
២០១៣ ខាងមុខនេះដែលមាន ១៣ បទ ៕
ដោយ ៖ លីលី
ប្រភព ៖ k14