CamNews

តារា 

Wayne Rooney បកស្រាយអារម្មណ៍ របស់ខ្លួន នៅពេលដែលចាញ់ Liverpool ៣ ទល់ ០ ថាជាថ្ងៃអាក្រក់បំផុត

បិសាចក្រហម Manchester United ដែលជាក្រុម ធ្លាប់គ្រប់គ្រង ទឹកដីអង់គ្លេស រាប់ឆ្នាំនោះ ឥលូវ​នេះ កាន់តែដុនដាបទៅៗ ហើយដែល សូម្បីតែក្នុង ទឹកដីខ្លួនឯង ក៏ចាញ់រាប់ភ្លេច ទៅហើយក្នុង រដូវកាល ២០១៣-២០១៤ ដែលកាន់កាប់ ដោយ David Moyes នេះ ។



Rooney កីឡាករខ្សែប្រយុទ្ធ ដៃគូជាមួយ Van Persie ប្រចាំក្រុម Manchester United បានបញ្ចេញ​អារម្មណ៍ថា ការចាញ់នៅក្នុងដី ដល់ទៅ ៣ ទល់ ០ នេះវាពិតជា ថ្ងៃមួយដ៏អាក្រក់ បំផុតក្នុងជីវិត បាល់ទាត់របស់គាត់ ។ Rooney បន្តថានេះ វាពិតជាខ្មាស់គេ ណាស់ហើយវា នឹងចារក្នុង​ប្រវត្តិ​សាស្ត្រ ដែលត្រូវខាងក្រុម Liverpool សើចចំអក យ៉ាងខ្លាំងជាមិនខាន ។ Rooney បន្តទៀតថា វាជាអាក្រក់ ជាងសុបិនអាក្រក់ ទៅទៀត ។



ក្រៅពីនោះ ផងដែរលោកគ្រូ David Moyes ក៏បានផ្តល់ បទសំភាសន៍ ផងដែរថា គ្រាប់បាល់ ពិន័យ ១១ ម៉ែតទី ២ គឺជាពេល ដែលធ្វើអោយក្រុម បាក់ស្បាត ។ ហើយ Moyes ក៏ទទួលស្គាល់ ផង​ដែរថា ទំរង់លេងរបស់ Liverpool ពិតជាលេងល្អ ជាងក្រុម Manchester United ។ ឥលូវនេះ Manchester United កាន់តែឃ្លាតឆ្ងាយ ពីផ្លូវឡើងទៅ លេខ ៤ ហើយចំណែក អនាគតរបស់ Moyes វិញក៏កាន់តែ​ គ្រោះថ្នាក់ផងដែរ ៕

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail 


Tags: football star manchester united rooney david moyes